ខ្ញុំបានសម្រេចចិត្តជ្រើសរើសប្រធានបទ
ទាក់ទង់ទៅនឹងដំណើរការបោះឆ្នោតលើក ទី១របស់ប្រទេសកម្ពុជាយើង ដែលបានប្រព្រឹត្តិឡើងក្នុងឆ្នាំ១៩៩៣។
ក្នុងការសិក្សាស្រាវជ្រាវ ប្រវត្តិសាស្រ្តកម្ពុជាដែលខ្ញុំមានចិត្តត្រេកត្រអាលចង់ដឹង
និង ចង់ស្វែងយល់បន្ថែមទាក់ទង់ ទៅនឹងដំណើរការបោះឆ្នោតលើក ទី១របស់ប្រទេសកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍នយោបាយ
នៅក្នុងសម័យនោះផងដែរ។ ដោយហេតុថាប្រទេសកម្ពុជាយើងនឹងឈានចូលការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តីលើកទី៤
របស់ ខ្លួននៅក្នុង ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ។
ខ្ញុំបានធ្វើការសាកសួរ និងសំភាសន៍លោកឪពុករបស់ខ្ញុំ
ដែលគាត់គឺជាអ្នកចូលរួមផ្ទាល់ ក្នុងការ បោះឆ្នោតលើកទី១នេះនៅក្នុងកិច្ចសំភាសន៍នេះ។ លោកឪពុករបស់ខ្ញុំ
ដែលបច្ចុប្បន្នមាន អាយុ ៥០ ឆ្នាំ គាត់បានចូលរួមបំពេញកាត្វកិច្ចជា ប្រជាពលរដ្ឋខ្មែរ
ដោយបានចូលរួមក្នុងការ បោះឆ្នោត ក្នុងឆ្នាំ ១៩៩៣ ដោយនៅពេលនោះគាត់មានអាយុ ៣០ ឆ្នាំ។
នៅក្នុងឆ្នាំនោះ លោកឪពុករបស់ខ្ញុំមានតួរនាទីធ្វើការបំរើរដ្ឋ
(មន្រ្តីរាជការ) ដោយ គាត់មានឋានៈជាប្រធានគំរោងរៀបចំដែនដី នៅខេត្ត ស្ទឹងត្រែង។ គាត់មានប្រសាសន៍ថា
គាត់បានវិលត្រឡប់មករាជធានីភ្នំពេញ នៅមុនថ្ងៃបោះឆ្នោត១ថ្ងៃ ពេលមកដល់ គាត់បានឃើញប្រជាពលរដ្ឋជាច្រើនបានមកចូលរួមបោះឆ្នោតលើកទីមួយរបស់ពួកគេ ដោយមានទឹកចិត្តរីករាយ និងត្រេកអរ ជាពកពេក
ពិព្រោះពួកគេអាចមានសិទ្វិជ្រើសរើសមេដឹកនាំរបស់ខ្លួនដោយខ្លួនឯង និងសេរី ដោយគ្មានការគាបសង្កត់ពីអ្នកដ៏ទៃ។
ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយភាគពំុបានចូលរួមការបោះឆ្នោតនេះ ពិព្រោះតែមានការរាំងស្ទាស់ពីពួកខ្មែរក្រហម។
ប្រជាពលរដ្ឋខ្មែរច្រើនជាងបួនលាននាក់ (ប្រហែលជា៩០%នៃអ្នកដែលអាចបោះឆ្នោតបាន)
បានចូលរួមនៅក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ១៩៩៣នេះ ទោះបីជាពួកកម្ពុជាប្រជាធិមតេយ្យ រឺហៅម្យ៉ាងទៀតថាពួកខ្មែរក្រហម ដែលមិនចេះឈប់ផ្អាក់ក្នុងការវាយប្រហារ បានបង្អាក់ប្រជាជនខ្មែរមួយចំនួនពំុឲ្យចូលរួមក្នុងការបោះឆ្នោតនេះបាន។
គាត់បាននិយាយរឿងហេតុដែលនាំឲ្យកើតមាននូវការបោះឆ្នោតក្នុងឆ្នាំ
១៩៩៣ នេះ។ ក្រោយពីការផ្តួលរលំរបបខ្មែរក្រហម នៅក្នុងប្រទេសយើងបង្កើតបានសាធារណរដ្ឋប្រជានិមិត្តកម្ពុជា ហើយពួកប្រឆាំងនឹងរបបនេះ បានជំលៀសខ្លួនទៅជាយដែន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ក្រោយពីប្រយុទ្ធគ្នាមិនឈ្នះ មិនចាញ់រវាងគ្នា និងគ្នាពួកគេក៏នាំគ្នាផ្តួចផ្តើមការបោះឆ្នោត
ដើម្បីស្វែងរក សុខសន្តិភាព ដោយបានចុះសន្ឋិសញ្ញាបញ្ឆប់សង្រ្គាមរវាង ខ្មែរនិងខ្មែរ នៅក្នុងថ្ងៃទី
២៣ ខែ តុលា ឆ្នាំ ១៩៩១ ។
គាត់មានបញ្ចេញមតិផ្ទាល់ខ្លួនថា នេះគឺជាជំហ៊ានដ៏សំខាន់ដែលបានបោះទៅមុខរបស់
ប្រទេសកម្ពុជាក្នុងការកែទំរង់ប្រព័ន្ធដឹកនាំប្រទេស។ ដោយមានបណ្តារ ២០ គណបក្សបានចូល រួមឈរឈ្មោះក្នុង
ការបោះឆ្នោតនេះ។
ដោយនៅក្នុងឆ្នាំ១៩៩៣ សម្តេច នរោត្តម សីហនុ
បានរៀបចំប្រទេសសារជាថ្មី អំណាចទាំងស្រុងត្រូវបានធ្លាក់ក្នុងដៃរបស់រដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតដែលត្រូវ
បានជំនួយពី UNTAC។
ទិន្នភាព នៃការបោះឆ្នោតសម័យនោះមាន ភាពរលូន
និងជោគជ័យជាទីបំផុត។
ក្រោយការបោះឆ្នោតព្រះអង្គម្ចាស់នរោត្តម
រាណាឫទ្ធិ ដែលជាប្រធានគណបក្ស ហ្វុនសីុមបិុច បានឈរនៅលំដាប់ ថ្នាក់លើគេដែលមានសន្លឹកឆ្នោត
៤៥.៥% នៃសន្លឹកឆ្នោតសរុប តាមពីក្រោយដោយ គណបក្សប្រជាជនកម្ពុជាដែលមានលោក
ហ៊ុន សែន ជាប្រធាន។ គណបក្ស ហ្វុនសីុមបិុចបានរួមសាមគ្គីគ្នាជាមួយគណបក្សដ៏ទៃ ដែលបានចូលរួមក្នុងការបោះ
ឆ្នោតនេះ ផងដែរ។ គណបក្សទាំងអស់ដែលមានចំនួនកៅអីសរុបនៅក្នុងសភាចំនួន១២០ បានរួមគ្នាបង្កើត
រដ្ឋធម្មនុញថ្មី ដែលបានប្រកាសអោយអនុវត្តនៅក្នុងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ វាបានបង្កើតបានជាទ្រង់ទ្រាយ
និងរូបរាងជាប្រភេទរដ្ឋដែលគោរពតាមលិទ្ធិរាជាធិបតេយ្យសេរី ពហុបក្ស ដែលមានព្រះអង្គ នរោត្តម
សីហនុ ជាព្រះមហាក្សត្រ។ ព្រះអង្គ ម្ចាស់ នរោត្តម រាណាឫទ្ធិ និង លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តីទី១
និងទី២ ក្នុង ពេលតែមួយ។ រដ្ឋធម្មនុញនេះត្រូវបានទទួលស្គាល់ដ៏ទូលំទូលាយជាអន្តរជាតិ។
No comments:
Post a Comment