Showing posts with label Self-Study. Show all posts
Showing posts with label Self-Study. Show all posts

Thursday, April 24, 2014

កំណត់ហេតុប្រចាំការធ្វើទស្សនកិច្ចសិក្សានៅស្រុកស្នូល ខេត្តក្រចេះ

ថ្ងៃទី១
ការធ្វើដំណើរទៅបោះជំរំុនៅស្រុកស្នូលខេត្តក្រចេះ ដោយមានវត្តមានពី​សំណាក់​សិស្ស​និសិត្សជាច្រើនមកពីបណ្តាលមហា​វិទ្យាល័យជាច្រើនជំុវិញប្រទេស ក្នុងនោះខ្ញុំបានសង្កេត​ឃើញមានបណ្តារថ្នាក់ដឹកនាំជាច្រើនមកចូលរួមផលដែរ។ ការធ្វើដំណើរនេះមានរយៈពេល​ប្រមាណជា៥ម៉ោង គឺចាប់ម៉ោង ៩ព្រឹកទៅដល់ម៉ោង៣រសៀល ពីរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រ​ ទៅដល់ស្រុកស្នូលខេត្ត​ក្រចេះ តែម្តង។ នៅពេលដល់ពួកខ្ញុំបាន ប្រារព្ធ ពិធីក្រុងពាលា ប្រោះព្រុំ រួមគ្នា ដោយមានការចូលរួមពីសំណាក់ ព្រះសង្ឃជាច្រើនអង្គ។ បន្ទាប់​ពីពិធីនេះហើយ ពួកខ្ញុំបានចូលរួមតំឡើងតង់ សំរាប់សំរាក។ ខ្ញុំបានសង្កេតឃើញថានិសិត្សទាំង​អស់ចូលរួមតំឡើងតង់រួមគ្នាដោយភាពសប្បាយរីករាយ ជាមិត្តភាពនិងសហប្រត្តិបត្តិការរួមគ្នា​។ បន្ួាប់ពីតំឡើង រួចហើយពួកយើងនាំគ្នាសំរាក និងសំអាតខ្លួនប្រាណ សំរាប់ការបរិភោគ​អាហាររួមគ្នា។ ​ បន្ទាប់ពីបរិភោគអាហារហើយ ពួកខ្ញុំដែលជានិសិត្ស និងបណ្តាលថ្នាក់ដឹកនាំ​ជាច្រើន បានប្រារព្ធពិធីដុតភ្លើងជំរំុ ក៏ដូចជាការ ប្រកាស់បើកការ​បោះជំរុំ។ បន្ទាបពីនោះ យើង​បានរាំច្រៀងជាមួយគ្នា។


ថ្ងៃទី២
សំរាប់ថ្ងៃទី២វិញ ក្រោយពីការបរិភោគអាហារពេលព្រឹករួច ពួកខ្ញុំបាន ពិធីដាំកូនឈើ៧៨ដើម​ សំរាប់ការរំលឹកពីឆ្នាំ១៩៧៨ ដែលជាឆ្នាំដែលរំលឹកដល់ការរួមគ្នាបង្កើតរណាកសេសង្គ្រោះជាតិ ពីរបបប្រល័យពូជសាស្រ្តពលពត។

បន្ទាប់ពីបានចូលរួមការដាំដើមឈើរួចមកពួកខ្ញុំបានចុះទៅមណ្ឌលកុមារកំព្រា នៅក្នុងស្រុក​ស្នូល។ ខ្ញុំបានសង្កេតថាមានកំមារកំពារជាច្រើន ក៏ដូចជាកុមារក្រីក្រជាច្រើនផងដែរ។

ក្រោយពីការចុះទៅកាន់មណ្ឌលកុមារកំព្រារួចមក ពួកបណ្តាលនិស្សិតទាំងអស់បាននាំគ្នាទៅ​ទស្សនកិច្ចសិក្សានៅឯចំការកៅស៊ូនៅក្នុងស្រុកស្នូលផ្ទាល់។ មិនត្រឹមតែចុះទៅកាន់ចំការកៅស៊ូ​ប៉ុន្នោះទេ ពួកខ្ញុំបានចុះទស្សនកិច្ចសិក្សានៅរោងចក្រចំរាញកៅស៊ូប្រចាំស្រុកស្នូួលផងដែរ។
ខ្ញុំបានយល់ដឹងជាច្រើននូវចំនេះដឹងខាងផ្នែកទាញយកជ័រកៅស៊ូពីដើមកៅស៊ូយកមកប្រើប្រាស់​ តាំងពីដំណាក់កាលដំបូងរហូតដល់ចប់។ នាពេលរសៀលពួកក្រុមរបស់ខ្ញុំបានចុះទៅទស្សនកិច្ច​សិក្សានិងបរិភោគអាហារនៅបឋម​សិក្សាស្នូល។



ថ្ងៃទី៣
បន្ទាប់ពីស្នាក់នៅជមួយគ្នាជាក្រុមនៅស្រុកស្នូលខេត្តក្រចេះអស់រយៈពេល២ថ្ងៃ២យប់រួចមក គឺដល់ពេលដែលយើងត្រូវបែកគ្នានៅថ្ងៃទី៣។ ពួកយើងបានធ្វើការសំនេះសំនាលគ្នា សួរនាំ​សុខទុក្ខគ្នានាពេល២ថ្ងៃកន្លងមកនេះ។ រួចមកយើងនាំគ្នាថតរូបជាមួយគ្នាជាក្រុម។













Case Study: "ការប្រៀបធៀបរវាងទស្សនៈរបស់ប្រជាជនកម្ពុជានៅសម័យបុរាណកាល និងបច្ចុប្បន្នកាល ទាក់ទងនឺងអត្តភាពរបស់ស្រ្តីខ្មែរ"

ការប្រៀបធៀបរវាងទស្សនៈរបស់ប្រជាជនកម្ពុជានៅសម័យបុរាណកាល និងបច្ចុប្បន្នកាល ទាក់ទងនឺងអត្តភាពរបស់ស្រ្តីខ្មែរ

ដោយបានសង្កេតឃើញសង្គមខ្មែរយើងនៅតែមានការប្រកាន់ស្រីប្រកាន់ប្រុសក្នុង បរិបទន៍ការងារ រៀនសូត្រ និងសកម្មភាពជាច្រើនផ្សេងទៀតតាំងពីសង្គមបុរាណ មកដល់សង្គមក្នុងបច្ចុប្បន្នកាលនេះ។ ខ្ញុំមានចិត្តត្រេកត្រអាលទៅនឹងការសិក្សា ស្រាវជ្រាវទៅលើប្រធានបទមួយ ដែលទាក់ទងទៅនឹងការអោយតំលៃស្រ្តីនៅក្នុង សង្គមខ្មែរយើងតាំងពីបុរាណរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការសិក្សាស្រាវជ្រាវនេះ ខ្ញុំបានជួបប្រទះនូវការលំបាកត្រង់ស្វែងរកឯកសារ មកគាំទ្រគំនិតរបស់ខ្ញុំ ក្នុងនោះខ្ញុំបានដក់ស្រង់គំនិតខ្លះៗចេញពីសៀវភៅ ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគទី៤ ដែលអ្នកនិពន្ធបានសរសេររៀបរាប់ យ៉ាងក្បោះក្បាយទៅលើការឲតំលៃស្រ្តីនៅក្នុងសម័យបុរាណ រហូតដល់បច្ចុប្បន្ន កាល។  ផងដែល ខ្ញុំសង្ឃឹមថាអ្នកអានក៏ដូចជាខ្លួនខ្ញុំផ្ទាល់និឹងអាចយល់ដឹងកាន់តែ ច្បាស់ ទៅលើការឲតំលៃស្រ្តីក្នុងបរិបទសង្គមគ្រប់ប្រភេទដែលយើងទាំងអស់គ្នា រមែងជួប ប្រទះសឹងតែរៀងរាល់ថ្ងៃ និងបរិបទសង្គមកាលពីសម័យបុរាណកាល ផងដែរ។ នៅក្នុងអត្ថបទស្រាវជ្រាវនេះផងដែរក៏អាចរួមជាចំនែកមួយយ៉ាងធំក្នុងការជំរុញផ្នត់ គំនិតរបស់យើងទៅលើការអោយតំលៃស្រ្តី នៅក្នុងសង្គមរបស់យើងក៏ដូចជាស្រ្តី ជំុវិញសកលលោកផងដែរ។

កាលពីសម័យដើម មានមតិខ្លះហាាក់ដូចជាបន្ួាបសមត្ថភាពស្រ្តី ខាងវិស័យកម្រិត ប្រាជ្ញា ខាងគំនិតផ្តួចផ្តើម និងចក្ខុវិស័យ។ តាមការអង្កេតរបស់ខ្ញុំទៅលើអត្ថបទ សៀវភៅ និងឯកសារមួយចំនូនដែលទាក់ទងទៅនិងការសរសេរបកស្រាយអំពី សម្តភាពរបស់ស្ត្រីនោះ ខ្ញុំបានឃើញថាឯកសារទាំងនោះសំបូរទៅដោយពាក្យ ទំនីមបង្អាប់ស្រ្តីលេងជាការកម្សាន្ត រឹដូចជាការជជែកគ្នាលេងជាលក្ខណៈគ្រួសារ។ ខ្ញុំបានរកឃើញពាក្យបង្អាប់មួយចំនួនមានដូចជា៖ ស្រ្តីវិលចង្ក្រានមិនជុំ ស្រ្តីនោមមិនហួសពីកែង ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ ស្ត្រីមានគំនិតចាក់ស្មុក ស្រ្តីច្រើនស្រដីចែប៉ប្រែ ស្រ្តីមានចិត្តរញាំុរញូវ កំុយកស្រីធ្វើជាគ្រូ កំុយកទ្រូធ្វើលប។
ពាក្យពោលខាងលើនេះមានន័យបង្អាប់បន្ួាបស្ត្រីយ៉ាងធន់ធ្ងរ បើប្រៀធៀបទៅនឹង សមត្ថភាពជាក់ស្តែងរបស់ស្រ្តី។ បើតាមការវិភាគរបស់ខ្ញុំប្រហែលជាបុរសខ្លះ ជាអ្នកដទៃក្តី ជាបងប្អូនសាច់ញាតិក្តី ជាស្វាមីក្តី ដោយបានពិនិត្យឃើញស្រ្តីមួយ ចំនុចតូច មានការភ្លេចភ្លាំង គិតមិនដល់ យល់មិនបានសុីជម្រៅ គិតមិនបានវែងឆ្ងាយ ក្នុងការដោះស្រាយបញ្ហាអ្វីមួយ ឬក្នុងការគិតគន់រកចម្លើយ លេខក្នុងគណិតវិទ្យាបានឆាប់រហ័ស ។ល។ ទាំងនេះគ្រាន់តែជាការគិតមួយផ្នែក តែប៉ុន្នោះ បើយើងសង្កេតមើលមួយផ្នែកផ្សេងទៀតដែលផ្ទុយពីទស្សនៈទាំងនេះ គឺ ស្រ្តីត្រូវបានគេឲតំលៃយ៉ាងខ្លាំងទាំងពីបុរាណកាលមក។ ស្រ្តីត្រូវបានគេប្រៀប ប្រដូចទៅនឹងអ្នកដិឹកនាំ និងអ្នកមានអំណាចជាងគេនៅក្នុងចំនុមចំណោមមនុស្ស នៅតាមតំបន់ ដូចជាការដាក់ងារឲស្រ្តីប្រៀបដូចជាអ្នកដឹកនាំ និងអ្នកដែលគួរឲ គោរព ដោយការឲឧត្តមភាពទៅខាងស្រី គឺគេលើកកម្ពស់តម្លៃស្រ្តីដោយយកពាក្យ មេ ជាតំណាង ឧទាហរណ៍ ៖ មេបា មេឃំុ មទ័ព មេកន្រ្ទាញ ។ល។ មិនត្រឹមតែ ការដាក់ងារនេះទេ សូម្បីតែការប្រារព្ធកម្មវិធីប្រពៃណីមួយចំនួនក៏តម្រូវឲបុរសត្រូវ សម្តែងការគោរព និងការឲតម្លៃទៅកាន់ស្ត្រី ដូចជា ពិធីប្រណាំងទូក ដោយយក ស្ត្រីធ្វើជាអ្នកដឹកនាំទូក ពិធីអាពាហ៍ពិពាហ៍ ដោយតម្រូវឲបុរសដែលជាកូនកំលោះ ចូលទៅស្តីដណ្តឹងស្រ្តីដែលជាកូនក្រមុំ ។ល។ នេះបានស្តែងបញ្ជាក់ថាបុព្វជន សម័យបុរាណក៏បានឲតំលៃដ៏ខ្ពង់ខ្ពស់ទៅដល់ស្រ្តី ផងដែរ។ បន្ទាប់ពីបានសិក្សា ទៅលើបរិបទនៃការឲតម្លៃទៅលើស្ត្រីនៅក្នុងសម័យបុរាណ កាលរួចមកយើងអាច ដឹងថានៅក្នុងសម័យនោះក៏មានការបង្អាប់បន្ទាបស្រ្តី ក៏ដូច ជាការឲតម្លៃក៏ខ្ពងខ្ពស់ ទៅដល់ស្រ្តីផងដែរ។
ងាកមកមើលការឲតំលៃលើស្រ្តីក្នុងសម័យបច្ចុប្បន្នកាលនេះវិញ។ ការឲតម្លៃស្រ្តី និងការគោរព ហាក់បីមានកំរិតនៅឡើយ ប៉ុន្តែមានផ្នែកខ្លះ ការឲតម្លៃទៅលើស្ត្រី ក៏មានការរីកចំរើនផលដែរ។ ជាក់ស្តែងក្នុងការចូលសិក្សាទាំងថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា យើងឃើញថាសិស្សដែលមានភេទជាស្រី មានចំនួន ជាអនែកដោយប្រៀបធៀបទៅនឹងអតីតកាល។ ចំនែកឯសកម្មភាពចូលរួមក្នុង សង្គមជាច្រើនក៏បានចូលរួមដោយស្រ្តីផងដែរ ដូចជាការចូលរួមក្នុងវេទិការ សាធារណៈ ការបញ្ចេញមតិ និងការចូលរួមដទៃជាច្រើនទៀតនៅក្នុងសង្គម បច្ចុប្បន្ន។ ក្នុងនោះយើងឃើញមានមេដឹកនាំ និងអ្នកដែលមានកេរិ៍្តឈ្មោះមួយចំនួន ជាស្រ្តីផងដែរ នេះក៏ដោយសារការផ្លាស់ប្តូរការគិតអំពីការបង្អាប់បន្ទាបតម្លៃស្រ្តី អោយទៅជាការអោយតម្លៃ និងគោរពស្រ្តីវិញ។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលក៏ បានចូលរួមចំនែកយ៉ាងធំក្នុងការផ្សព្វ ផ្្សាយ និងគាំទ្រ ការរក្សានិងគោរពសិទ្ធិស្រ្តី និងការឲតំលៃទៅលើស្រ្តីភេទផងដែរ។ ជាពិសេសគឺឪពុកម្តាយរបស់យើង ពួកគាត់គឺជាអ្នកដែលផ្តល់នូវសិទ្ធិសេរីភាព និងធ្វើឲកូនរបស់គាត់ទាំងប្រុសទាំស្រី ទទួលបានការគោរពពីសំណាក់អ្នកខាងក្រៅ ប្រសិនបើគ្មានការប្រៀបប្រដៅ និងទូន្មាន បូកសមនឹងការឲតំលៃកូនរបស់ខ្លួនដោយមិនប្រកាន់ប្រុស និងស្រី បែបនេះហើយទើបធ្វើ៎៎ឲកូនៗរបស់គាត់ប្រកាន់បាននូវការគោរពដូចពួកគាត់ដែរ។

ដោយបានស្រាយបំភ្លីជាលក្ខណៈ ពីភាពខុសគ្នារវាងបរិបទសង្គមនៃការ ឲតម្លៃស្រ្តី នៅប្រទេសកម្ពុជាខាងលើនេះខ្ញុំសង្ឃឹមថា ទោះបីជាការលើកកំពស់ និងឲតម្លៃស្ត្រី នៅប្រទេសកម្ពុជាមានភាពរីកចំរើន ក៏ពិតមែន ប៉ុន្តែវានៅតែមានភាពខ្វះខាត និងមានកំរិតចំពោះតំបន់មួយចំនួន ជាពិសេសតំបន់ដែលខ្វះការអប់រំ ដូចជាបណ្តារ ជាយក្រុង និងតាមខេត្តជាដើម។
ដូចនេះក្នុងនាមយើងជាអ្នកប្រកបទៅដោយចំនេះដឹង យើងគួរគប្បីផ្សព្វផ្សាយ និង គាំទ្រទៅលើការអោយតំលៃ និងគោរពស្រី្ត។ បុរស និងស្រ្តីមានសិទ្ធិ និងមានការ ចូលរួមដូចគ្នា ក៏ដូចជាសមត្ថភាពក្នុងការធ្វើអ្វីដូចគ្នាផងដែរ។






ការធ្វើការសហគមន៍នៅខេត្តកោះកុង


របាយការណ៏ និងកំណត់ហេតុ

នៅក្នុងថ្ងៃទី ៥ ៦ ៧ ខែមករា ឆ្នាំ២០១៣ ក្រុមនិសិ្សតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ជំនាន់ទី១២បានមូលមតិគ្នាចុះទៅធ្វើការងារសហគមន៏នៅឯ ស្រុកព្រែកស្មាច់ ខេត្តកោះកុង ដោយមានការដឹកនាំជាកេត្តិយសពីសំណាក់ លោកគ្រូ សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។
យើងចាប់ផ្តើមការចេញដំណើរនៅម៉ោង១២រសៀល ថ្ងៃទី៥។


បន្ទាប់ពីការរៀបចំចេញដំណើរ ពួកយើងបានចំនាយអស់ប្រមាណជា៥ម៉ោងក្នុងការធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់គោលដៅ របស់ យើងគឺស្រុកព្រែកស្មាច់ ខេត្ត កោះកុង ដោយមានភាព សប្បាយ រីករាយជាពនពេក។ ក្នុងការធ្វើ ដំណើរនេះ ពួកយើងបានឃើញ ទេសភាពដ៏ល្អស្រស់បំព្រង់តាមដង់ ផ្លូវជាតិតាំងពីភ្នំពេញ ទៅដល់គោលដៅរបស់យើង ធ្វើឲការធ្វើដំណើររបស់យើង មានភាពសប្បាយ និងស្រស់បំព្រង់។

ក្នុងរយៈពេលប្រមាណជា៥ម៉ោង ពួក យើងបានមកដល់គោលដៅរបស់យើង ដែលជាផ្ទះរបស់ លោកអ៊ំ អ្នកមីងរបស់ មិត្តរួមថ្នាក់របស់យើង។ ពួកយើងបាន ទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ ម្ចាស់ផ្ទះដ៏គួរឲគោរព។ ពួកយើងបាន សំដែងការគោរពទៅកាន់ពួកគាត់ ដោយការសំពះ និងសួរសុខទុក្ខ។ ក្នុងនោះលោកគ្រូដែលជាចាស់ព្រឹទ្វិចារ បានណែនាំពីរបៀបគួរសមដែលយើង ត្រូវប្រត្តិបត្តិទៅកាន់ចាស់ទុំផងដែរ។ បន្ទាប់ពីការសំនេះសំណាល និងរៀបចំ គំរោងសំរាប់ពេលល្ងាច និងចំពោះថ្ងៃ ស្អែក ពួកយើងបានកាន់កន្លែងស្នាក់ អាស្រ័យបណ្តោះអាសន្ន។

ពូកយើងបានរួមគ្នាចំអិនម្ហូបអាហារនិងរៀបចំកន្លែងស្នាក់អាស្រ័យដោយក្រុមប្រុសៗបែងចែកវេនគ្នាយាមការពារគ្នាទៅវិញទៅមក។ កន្លង់បាន១យប់ចូល ដល់ថ្ងៃទី៦ ពួកយើងបានចេញតំណើរទៅ សាសាព្រែកស្មាច់ ទាំងប្រលឹម ជាមួយ នឹងទឹកមុខស្រស់ថ្លាពពេញទៅដោយភាពរីករាយ និងកំលាំងកាយចិត្ត។ នៅពេល ដែលពួកយើងបានទៅដល់សាលាភ្លាម ក្រុមសិស្សានុសិស្សក៏ដូចជាលោកគ្រូ អ្នកគ្រូនៅទីនោះស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកលោកគ្រូ សំបូរ មាណ្ណារ៉ាបាន មានប្រសាសន៏ជាការសួរស្តី និងជាការអរគុណ។ បន្ួាប់មកពួកយើងបានចាប់ ផ្តើមកម្មវិធីដោយការចាប់ផ្តើមពីការសួរសំនួរយករង្វាន់ទៅកាន់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៧។ បន្ទាប់ពីនោះពួកយើងបានរួមគ្នាលេងល្បែងសើច រួមគ្នា និងការរត់ជារង្វង់ បន្ទាប់ពីការលេងល្បែងកំសាន្ត យើងបានបែងចែកក្រុម សិស្សានុសិស្សជារួម រួចបង្កើតជាការចែករំលែកអប់រំជាក្រុមៗ ក្នុងប្រធានបទធំៗ ចំនួន២ គឹការអប់រំខាងផ្នែកសិលធម៌ និង ការអប់រំទាក់ទង់ពីផ្នែកសុខភាព។ បន្ទាប់ពីបញ្ចប់ការចែករំលែក និងអប់រំ ពួកយើងបានជូនជារង្វាន់ កាដូ និងវត្ថុ អនុស្សាវរិ៍យទៅកាន់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រួប្រចាំសាលា ព្រែកស្មាច់។



ទស្សនៈផ្ទាល់ខ្លួន

អ្វីដែលខ្ញំុបានរៀន គឺការយល់ដឹង និងឃើញទិដ្ឋភាពរស់នៅ ជាក់ស្តែងរបស់ ប្រជាពលរដ្ឋសហគមន៏ក្នុងស្រុកព្រែកស្មាច់ ខេត្តកោះកុង ទាំងការរស់នៅការ សិក្សារបស់សិស្សានុសិស្សនៅសាលា ព្រែកស្មាច់ និងការរស់នៅប្រចាំថ្ងៃ របស់ពូមីងប្រជាពលរដ្ឋ អ្វីដែលគួរឲកត់សំគាល់នោះគឺ ការខ្វះខាត ផ្នែកអនាម័យ សុខមាលភាព សិក្សាអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផលដែរ។ ម្យ៉ាងវិញទៀតខ្ញុំបានធ្វើខ្លួនជាអ្នកចែករំលែក និងនែនាំអប់រំប្អួនៗ សិស្សានុសិស្ស ជាច្រើនទាក់ទង់នូវប្រធានបទចំនួន២គឺ ការអប់រំខាងផ្នែក សិលធម៌ ដូចជាការសំពះរបស់ខ្មែរទាំង៥ ការធ្វើឥរិយាបថជាកូនល្អ ក៏ដូចជា ការអប់រំទាក់ទង់ពីផ្នែកសុខភាព និងការថែ រក្សាសុខភាពប្រចាំថ្ងៃមាន ដូចជាសុខភាពមាត់ធ្មេញ របៀបដុះសំអាតធ្មេញ ការទទួលទានរបបអាហារ ស្អាត និងការធ្វើលំហាត់ប្រាណ។ ក្នុងនាមជាកុលបុត្រ កុលបុត្រីខ្មែរ យើងត្រូវខ្នះខ្នែងជួយសហគមន៍យើង ដោយការចុះទៅអប់រំបង្រៀន និងចែក រំលែក តាមសមត្ថភាពដែលយើងមាន។

Sunday, January 12, 2014

Direct English-language Learning Weekly Worksheet Week 4





Goal: In this week, I want to improve my English-listening. This time, I want to improve my English-listening skill more in movie, as it’s different from what I have done in previous weeks. Also I want to improve my English writing skill in order to complete English Writing Skill assignment with a high mark.

Completed (include brief description of what you did and the learning process):

Listening Activity: I have watched a movie called Skyfall. This movie is kind of action movie. I spent 2 hours just to watch this movie. Before watching, I need to find a quiet place with my laptop and earbuds. While watching, I tried to put myself in the movie. Also I tried to remember every important sentence that the main actor had talked. After finishing the movie, I tried to draft the main scenario and tried to use each word that I had listened. 
Writing Activity: As to complete my assignment with high mark, I have tried to improve my English-writing skill by following the step of writing paragraph. Before writing, I need to do brainstorming and free writing in order to gain ideas. After having enough idea, I need to organise my idea and make it in order. Then while writing first my paragraph, I didn’t need to care about grammar or vocabulary use. After finished the frist draft, I tried to edit it in grammar and vocabulary. Finally, I could have my clear paragraph.

Self-Evaluation: 
These are activities that I choosed in order to develop and improve my English-listening skill and English-writing skill this week. I feel that I have learned and improved a lot in listening and writing skill. I have just found these new ways to improve my English skill in term of listening and writing from my lecturer. I think these ways can help me a lot though it’s just the first time for me to practice these activities. The most beneficial thing that I could get from these activities were learning to get myself in the movie and knowing new words that were used in movie. And most importantly I can upgrade my listen skill into new level. For the writing activities, I can know how to write paragraph properly and be well organised. It was a bit challenge for me in these activities for the first time in practicing. For the movie, it mostly took part in action with a very criticle conversation, which was hard to understand. For writing, it was hard to think and gather idea in order to write. If you cannot find any word how can you write?
In order to overcome these challenges, as I have mentioned before I need to get myself in the movie and try to catch the key word that the actor had said. Also for writing, I need to think crucially about the topic that I was assigned to do, so that I can broaden my idea to have many things to write. 

Jouranal 1, 2, 3

My Father
My father is the best person to me for his three personalities. First of all, he is very kind. He is always happy to help people who are in need of helps. Also, he has never shown his anger in front of others, he always remains calm and happy when he is with his family or co-workers. Moreover, he has never scolded his children hard or badly; instead, he always tells and explains his children about what is right and what is wrong. Secondly, he is a funny man. He always spends most of his free time making the whole family laugh at his jokes and his made-up stories; he is so good at creating a happy environment, which is so warm and enjoyable. Thirdly, he is a reasonable person. He always listens to others before making a decision and judgement without any bias on one’s side. To conclude, he is always my idol, the great father and man.


The three important things that we need to do before we go to sleep
There are three important things that we need to do before we go to sleep. Firstly, after we finish our dinner, we should do our work that need to be done such as homework from school, assignments, or projects etc. Secondly, after finishing our work, we should wrap up our activities that we have done after the whole day. This method can make us memorize what we have done today and it can make us know what our mistakes were and what our successes were during the whole day activities. In short, it can classify our performance during our whole day activities. Thirdly, we need to make a plan for tomorrow. We need to set our goal and activities for tomorrow. By doing this, we can make sure that we are going to do what we need to do tomorrow. To conclude, the three important things that we need to do before we go to bed are finish our work that need to be done, wrap up our whole day’s activities, and make plan for tomorrow.

Life in Modern City 

Life in the city is very convinient in some ways. First of all, it is about the assessibility. Life is much easier to reach than any other places. There are many places that you can easily approach when you are in emergency or any situation such as easy to find health care departments and education institutions. Secondly, city is the middle of business and trade exchanges. We can do trade and business much easier than any other places because of its usefulness. Thirdly, city has enough electricity supply and clean water supply for everyone at there. People who live there are not afraid of the lack of electricity supply and clean water supply for their daily life. To sum up, there are many good points about living in the city.