ថ្ងៃទី១
ការធ្វើដំណើរទៅបោះជំរំុនៅស្រុកស្នូលខេត្តក្រចេះ ដោយមានវត្តមានពីសំណាក់សិស្សនិសិត្សជាច្រើនមកពីបណ្តាលមហាវិទ្យាល័យជាច្រើនជំុវិញប្រទេស
ក្នុងនោះខ្ញុំបានសង្កេតឃើញមានបណ្តារថ្នាក់ដឹកនាំជាច្រើនមកចូលរួមផលដែរ។ ការធ្វើដំណើរនេះមានរយៈពេលប្រមាណជា៥ម៉ោង
គឺចាប់ម៉ោង ៩ព្រឹកទៅដល់ម៉ោង៣រសៀល ពីរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រ ទៅដល់ស្រុកស្នូលខេត្តក្រចេះ
តែម្តង។ នៅពេលដល់ពួកខ្ញុំបាន ប្រារព្ធ ពិធីក្រុងពាលា ប្រោះព្រុំ រួមគ្នា ដោយមានការចូលរួមពីសំណាក់
ព្រះសង្ឃជាច្រើនអង្គ។ បន្ទាប់ពីពិធីនេះហើយ ពួកខ្ញុំបានចូលរួមតំឡើងតង់ សំរាប់សំរាក។
ខ្ញុំបានសង្កេតឃើញថានិសិត្សទាំងអស់ចូលរួមតំឡើងតង់រួមគ្នាដោយភាពសប្បាយរីករាយ ជាមិត្តភាពនិងសហប្រត្តិបត្តិការរួមគ្នា។
បន្ួាប់ពីតំឡើង រួចហើយពួកយើងនាំគ្នាសំរាក និងសំអាតខ្លួនប្រាណ សំរាប់ការបរិភោគអាហាររួមគ្នា។
បន្ទាប់ពីបរិភោគអាហារហើយ ពួកខ្ញុំដែលជានិសិត្ស និងបណ្តាលថ្នាក់ដឹកនាំជាច្រើន បានប្រារព្ធពិធីដុតភ្លើងជំរំុ
ក៏ដូចជាការ ប្រកាស់បើកការបោះជំរុំ។ បន្ទាបពីនោះ យើងបានរាំច្រៀងជាមួយគ្នា។
ថ្ងៃទី២
សំរាប់ថ្ងៃទី២វិញ ក្រោយពីការបរិភោគអាហារពេលព្រឹករួច
ពួកខ្ញុំបាន ពិធីដាំកូនឈើ៧៨ដើម សំរាប់ការរំលឹកពីឆ្នាំ១៩៧៨ ដែលជាឆ្នាំដែលរំលឹកដល់ការរួមគ្នាបង្កើតរណាកសេសង្គ្រោះជាតិ
ពីរបបប្រល័យពូជសាស្រ្តពលពត។
បន្ទាប់ពីបានចូលរួមការដាំដើមឈើរួចមកពួកខ្ញុំបានចុះទៅមណ្ឌលកុមារកំព្រា
នៅក្នុងស្រុកស្នូល។ ខ្ញុំបានសង្កេតថាមានកំមារកំពារជាច្រើន ក៏ដូចជាកុមារក្រីក្រជាច្រើនផងដែរ។
ក្រោយពីការចុះទៅកាន់មណ្ឌលកុមារកំព្រារួចមក
ពួកបណ្តាលនិស្សិតទាំងអស់បាននាំគ្នាទៅទស្សនកិច្ចសិក្សានៅឯចំការកៅស៊ូនៅក្នុងស្រុកស្នូលផ្ទាល់។
មិនត្រឹមតែចុះទៅកាន់ចំការកៅស៊ូប៉ុន្នោះទេ ពួកខ្ញុំបានចុះទស្សនកិច្ចសិក្សានៅរោងចក្រចំរាញកៅស៊ូប្រចាំស្រុកស្នូួលផងដែរ។
ខ្ញុំបានយល់ដឹងជាច្រើននូវចំនេះដឹងខាងផ្នែកទាញយកជ័រកៅស៊ូពីដើមកៅស៊ូយកមកប្រើប្រាស់
តាំងពីដំណាក់កាលដំបូងរហូតដល់ចប់។ នាពេលរសៀលពួកក្រុមរបស់ខ្ញុំបានចុះទៅទស្សនកិច្ចសិក្សានិងបរិភោគអាហារនៅបឋមសិក្សាស្នូល។
ថ្ងៃទី៣
បន្ទាប់ពីស្នាក់នៅជមួយគ្នាជាក្រុមនៅស្រុកស្នូលខេត្តក្រចេះអស់រយៈពេល២ថ្ងៃ២យប់រួចមក
គឺដល់ពេលដែលយើងត្រូវបែកគ្នានៅថ្ងៃទី៣។ ពួកយើងបានធ្វើការសំនេះសំនាលគ្នា សួរនាំសុខទុក្ខគ្នានាពេល២ថ្ងៃកន្លងមកនេះ។
រួចមកយើងនាំគ្នាថតរូបជាមួយគ្នាជាក្រុម។
No comments:
Post a Comment