ការប្រៀបធៀបរវាងទស្សនៈរបស់ប្រជាជនកម្ពុជានៅសម័យបុរាណកាល
និងបច្ចុប្បន្នកាល ទាក់ទងនឺងអត្តភាពរបស់ស្រ្តីខ្មែរ
ដោយបានសង្កេតឃើញសង្គមខ្មែរយើងនៅតែមានការប្រកាន់ស្រីប្រកាន់ប្រុសក្នុង បរិបទន៍ការងារ
រៀនសូត្រ និងសកម្មភាពជាច្រើនផ្សេងទៀតតាំងពីសង្គមបុរាណ មកដល់សង្គមក្នុងបច្ចុប្បន្នកាលនេះ។
ខ្ញុំមានចិត្តត្រេកត្រអាលទៅនឹងការសិក្សា ស្រាវជ្រាវទៅលើប្រធានបទមួយ ដែលទាក់ទងទៅនឹងការអោយតំលៃស្រ្តីនៅក្នុង
សង្គមខ្មែរយើងតាំងពីបុរាណរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការសិក្សាស្រាវជ្រាវនេះ ខ្ញុំបានជួបប្រទះនូវការលំបាកត្រង់ស្វែងរកឯកសារ
មកគាំទ្រគំនិតរបស់ខ្ញុំ ក្នុងនោះខ្ញុំបានដក់ស្រង់គំនិតខ្លះៗចេញពីសៀវភៅ “ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគទី៤” ដែលអ្នកនិពន្ធបានសរសេររៀបរាប់ យ៉ាងក្បោះក្បាយទៅលើការឲតំលៃស្រ្តីនៅក្នុងសម័យបុរាណ
រហូតដល់បច្ចុប្បន្ន កាល។ ផងដែល ខ្ញុំសង្ឃឹមថាអ្នកអានក៏ដូចជាខ្លួនខ្ញុំផ្ទាល់និឹងអាចយល់ដឹងកាន់តែ
ច្បាស់ ទៅលើការឲតំលៃស្រ្តីក្នុងបរិបទសង្គមគ្រប់ប្រភេទដែលយើងទាំងអស់គ្នា រមែងជួប ប្រទះសឹងតែរៀងរាល់ថ្ងៃ
និងបរិបទសង្គមកាលពីសម័យបុរាណកាល ផងដែរ។ នៅក្នុងអត្ថបទស្រាវជ្រាវនេះផងដែរក៏អាចរួមជាចំនែកមួយយ៉ាងធំក្នុងការជំរុញផ្នត់
គំនិតរបស់យើងទៅលើការអោយតំលៃស្រ្តី នៅក្នុងសង្គមរបស់យើងក៏ដូចជាស្រ្តី ជំុវិញសកលលោកផងដែរ។
កាលពីសម័យដើម មានមតិខ្លះហាាក់ដូចជាបន្ួាបសមត្ថភាពស្រ្តី ខាងវិស័យកម្រិត
ប្រាជ្ញា ខាងគំនិតផ្តួចផ្តើម និងចក្ខុវិស័យ។ តាមការអង្កេតរបស់ខ្ញុំទៅលើអត្ថបទ សៀវភៅ
និងឯកសារមួយចំនូនដែលទាក់ទងទៅនិងការសរសេរបកស្រាយអំពី សម្តភាពរបស់ស្ត្រីនោះ ខ្ញុំបានឃើញថាឯកសារទាំងនោះសំបូរទៅដោយពាក្យ
ទំនីមបង្អាប់ស្រ្តីលេងជាការកម្សាន្ត រឹដូចជាការជជែកគ្នាលេងជាលក្ខណៈគ្រួសារ។ ខ្ញុំបានរកឃើញពាក្យបង្អាប់មួយចំនួនមានដូចជា៖
ស្រ្តីវិលចង្ក្រានមិនជុំ ស្រ្តីនោមមិនហួសពីកែង ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ ស្ត្រីមានគំនិតចាក់ស្មុក
ស្រ្តីច្រើនស្រដីចែប៉ប្រែ ស្រ្តីមានចិត្តរញាំុរញូវ កំុយកស្រីធ្វើជាគ្រូ កំុយកទ្រូធ្វើលប។
ពាក្យពោលខាងលើនេះមានន័យបង្អាប់បន្ួាបស្ត្រីយ៉ាងធន់ធ្ងរ បើប្រៀធៀបទៅនឹង
សមត្ថភាពជាក់ស្តែងរបស់ស្រ្តី។ បើតាមការវិភាគរបស់ខ្ញុំប្រហែលជាបុរសខ្លះ ជាអ្នកដទៃក្តី
ជាបងប្អូនសាច់ញាតិក្តី ជាស្វាមីក្តី ដោយបានពិនិត្យឃើញស្រ្តីមួយ ចំនុចតូច មានការភ្លេចភ្លាំង
គិតមិនដល់ យល់មិនបានសុីជម្រៅ គិតមិនបានវែងឆ្ងាយ ក្នុងការដោះស្រាយបញ្ហាអ្វីមួយ ឬក្នុងការគិតគន់រកចម្លើយ
លេខក្នុងគណិតវិទ្យាបានឆាប់រហ័ស ។ល។ ទាំងនេះគ្រាន់តែជាការគិតមួយផ្នែក តែប៉ុន្នោះ បើយើងសង្កេតមើលមួយផ្នែកផ្សេងទៀតដែលផ្ទុយពីទស្សនៈទាំងនេះ
គឺ ស្រ្តីត្រូវបានគេឲតំលៃយ៉ាងខ្លាំងទាំងពីបុរាណកាលមក។ ស្រ្តីត្រូវបានគេប្រៀប ប្រដូចទៅនឹងអ្នកដិឹកនាំ
និងអ្នកមានអំណាចជាងគេនៅក្នុងចំនុមចំណោមមនុស្ស នៅតាមតំបន់ ដូចជាការដាក់ងារឲស្រ្តីប្រៀបដូចជាអ្នកដឹកនាំ
និងអ្នកដែលគួរឲ គោរព ដោយការឲឧត្តមភាពទៅខាងស្រី គឺគេលើកកម្ពស់តម្លៃស្រ្តីដោយយកពាក្យ
“ មេ “ ជាតំណាង ឧទាហរណ៍ ៖ មេបា មេឃំុ មទ័ព មេកន្រ្ទាញ ។ល។
មិនត្រឹមតែ ការដាក់ងារនេះទេ សូម្បីតែការប្រារព្ធកម្មវិធីប្រពៃណីមួយចំនួនក៏តម្រូវឲបុរសត្រូវ
សម្តែងការគោរព និងការឲតម្លៃទៅកាន់ស្ត្រី ដូចជា ពិធីប្រណាំងទូក ដោយយក ស្ត្រីធ្វើជាអ្នកដឹកនាំទូក
ពិធីអាពាហ៍ពិពាហ៍ ដោយតម្រូវឲបុរសដែលជាកូនកំលោះ ចូលទៅស្តីដណ្តឹងស្រ្តីដែលជាកូនក្រមុំ
។ល។ នេះបានស្តែងបញ្ជាក់ថាបុព្វជន សម័យបុរាណក៏បានឲតំលៃដ៏ខ្ពង់ខ្ពស់ទៅដល់ស្រ្តី ផងដែរ។
បន្ទាប់ពីបានសិក្សា ទៅលើបរិបទនៃការឲតម្លៃទៅលើស្ត្រីនៅក្នុងសម័យបុរាណ កាលរួចមកយើងអាច
ដឹងថានៅក្នុងសម័យនោះក៏មានការបង្អាប់បន្ទាបស្រ្តី ក៏ដូច ជាការឲតម្លៃក៏ខ្ពងខ្ពស់ ទៅដល់ស្រ្តីផងដែរ។
ងាកមកមើលការឲតំលៃលើស្រ្តីក្នុងសម័យបច្ចុប្បន្នកាលនេះវិញ។ ការឲតម្លៃស្រ្តី
និងការគោរព ហាក់បីមានកំរិតនៅឡើយ ប៉ុន្តែមានផ្នែកខ្លះ ការឲតម្លៃទៅលើស្ត្រី ក៏មានការរីកចំរើនផលដែរ។
ជាក់ស្តែងក្នុងការចូលសិក្សាទាំងថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា យើងឃើញថាសិស្សដែលមានភេទជាស្រី
មានចំនួន ជាអនែកដោយប្រៀបធៀបទៅនឹងអតីតកាល។ ចំនែកឯសកម្មភាពចូលរួមក្នុង សង្គមជាច្រើនក៏បានចូលរួមដោយស្រ្តីផងដែរ
ដូចជាការចូលរួមក្នុងវេទិការ សាធារណៈ ការបញ្ចេញមតិ និងការចូលរួមដទៃជាច្រើនទៀតនៅក្នុងសង្គម
បច្ចុប្បន្ន។ ក្នុងនោះយើងឃើញមានមេដឹកនាំ និងអ្នកដែលមានកេរិ៍្តឈ្មោះមួយចំនួន ជាស្រ្តីផងដែរ
នេះក៏ដោយសារការផ្លាស់ប្តូរការគិតអំពីការបង្អាប់បន្ទាបតម្លៃស្រ្តី អោយទៅជាការអោយតម្លៃ
និងគោរពស្រ្តីវិញ។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលក៏ បានចូលរួមចំនែកយ៉ាងធំក្នុងការផ្សព្វ
ផ្្សាយ និងគាំទ្រ ការរក្សានិងគោរពសិទ្ធិស្រ្តី និងការឲតំលៃទៅលើស្រ្តីភេទផងដែរ។ ជាពិសេសគឺឪពុកម្តាយរបស់យើង
ពួកគាត់គឺជាអ្នកដែលផ្តល់នូវសិទ្ធិសេរីភាព និងធ្វើឲកូនរបស់គាត់ទាំងប្រុសទាំស្រី ទទួលបានការគោរពពីសំណាក់អ្នកខាងក្រៅ
ប្រសិនបើគ្មានការប្រៀបប្រដៅ និងទូន្មាន បូកសមនឹងការឲតំលៃកូនរបស់ខ្លួនដោយមិនប្រកាន់ប្រុស
និងស្រី បែបនេះហើយទើបធ្វើ៎៎ឲកូនៗរបស់គាត់ប្រកាន់បាននូវការគោរពដូចពួកគាត់ដែរ។
ដោយបានស្រាយបំភ្លីជាលក្ខណៈ ពីភាពខុសគ្នារវាងបរិបទសង្គមនៃការ ឲតម្លៃស្រ្តី
នៅប្រទេសកម្ពុជាខាងលើនេះខ្ញុំសង្ឃឹមថា ទោះបីជាការលើកកំពស់ និងឲតម្លៃស្ត្រី នៅប្រទេសកម្ពុជាមានភាពរីកចំរើន
ក៏ពិតមែន ប៉ុន្តែវានៅតែមានភាពខ្វះខាត និងមានកំរិតចំពោះតំបន់មួយចំនួន ជាពិសេសតំបន់ដែលខ្វះការអប់រំ
ដូចជាបណ្តារ ជាយក្រុង និងតាមខេត្តជាដើម។
ដូចនេះក្នុងនាមយើងជាអ្នកប្រកបទៅដោយចំនេះដឹង យើងគួរគប្បីផ្សព្វផ្សាយ និង
គាំទ្រទៅលើការអោយតំលៃ និងគោរពស្រី្ត។ បុរស និងស្រ្តីមានសិទ្ធិ និងមានការ ចូលរួមដូចគ្នា
ក៏ដូចជាសមត្ថភាពក្នុងការធ្វើអ្វីដូចគ្នាផងដែរ។
No comments:
Post a Comment