![]() |
លោកស្រី Setsuko Yamazaki ឡើងថ្លែងសន្តរកថា ថតដោយ សុីម យុទ្ធី |
សរសេរដោយ៖ ជា សឹង្ហតារាឬទ្ធិ វិញ សុជាតា មិញ សេរីរត្ន័
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែ មិនា ឆ្នាំ ២០១៤ កន្លងទៅនេះ មានការសម្ពោធ
ផលិតកម្ម«ឡូយ៩» រដូវកាលទី៣
ដើម្បីត្រៀមធ្វើការចាក់នៅលើកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ។
កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពចតុមុខ ដែលមានការចូលរួមពីភ្ញៀវជាតិ
និងអន្តរជាតិ មកពីបណ្តារអង្គការក្រៅរដ្ឋាភិបាល ភ្នាក់ងារសារព័ត៌មាន ក៏ដូចជាអ្នកសម្តែង
និង ក្រុម ផលិតកម្ម BBC Media Action ដែលសរុបប្រមាណ ៥០០
នាក់។
លោកស្រី Setsuko Yamazaki នាយក កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP)ប្រចាំប្រទេសកម្ពុជា
បានលើកឡើងនៅក្នុងការដាក់សម្ភោធកម្មវិធីនេះថា៖ UNDP មានសេចក្តីសោមនាស់រីករាយណាស់ក្នុងការដើរជាមួយកម្ពុជា
គិតជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៏ទាំងអស់គ្នា ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន
នៅក្នុងសហគមន៍។ លោកស្រីបានបន្តថា លោកស្រីពិតជាគាំទ្រ និង
កោតសរសើរចំពោះក្រុមការងាររបស់ BBC Media Action ដែលបង្កើតបានជាស្នាដៃដ៏អស្ចារ្យនេះ។
ថ្លែងនៅក្នុងកម្មវិធីនោះ
លោក Andre Johansen លេខាទី១នៃស្ថានទូតនៃព្រះរាជាណាចក្រ
ស៊ុយអែត បានមានប្រសាសន៍ថា៖ «ក្នុងការជំរុញទឹកចិត្ត
ក៏ដូចជាការសិក្សាផ្សេងៗ ដែលរៀបចំនៅក្នុងកម្មវិធីឡូយ៩ គឺលើកកំពស់សមភាពរវាងបុរស
និងស្ត្រី ការជំរុញទឹកចិត្តអោយចូលរួមក្នុងសហគមន៍
ហើយនិងការលើកទឹកចិត្តអោយយុវជនរបស់យើងរៀបចំខ្លួនអោយបានសមស្របក្នុងការអភិវឌ្ឍន៍នៅក្នុងបរិបទនេះផងដែរ។» លោកបានបន្តថា
លោកសង្ឃឹមថាកម្មវិធីនេះនឹងជួយប្រទេសកម្ពុជាដែលកំពុងខិតខំអភិវឌ្ឍន៍។
ក្រោមការងារអស់រយៈពេលជាង៣ឆ្នាំមកដល់ឥឡូវ កម្មវិធី «ឡូយ៩» បានផ្សព្វផ្សាយកម្មវិធីរបស់ខ្លួន
តាមបណ្តាញទូរទស្សន៍ ដល់យុវជនកម្ពុជាជាងពាក់កណ្តារប្រទេស ហើយបើតាមការស្រាវជ្រាវរបស់
BBC
Media Action បានបង្ហាញឲ្យឃើញថាទស្សនិកជនរបស់កម្មវិធី
«ឡូយ៩» ជាពិសេសយុវជន ហាក់មានទំនួលបង្ហាញពីការយល់ដឹងជាងយុវជនដទៃ
ហើយការយល់ដឹងទាំងអស់នោះគឺពីរដ្ឋសភា ពីលិទ្ធិប្រជាធិបតេយ្យ ក៏ដូចជាឱកាសក្នុងការធ្វើការងារសង្គមផងដែរ។
បន្ថែមពីលើនេះទៀត ពួកគាត់មានទំនោរក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិ
និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងរួមការងារសហគមន៍តាមរយៈសាលារៀន
និងវគ្គបំប៉នភាពជាមេដឹកនាំផងដែរ។
គួរបញ្ជាក់ផងដែលថាកម្មវិធី
«ឡូយ៩» រដូវកាលទី១បានបើកសម្ភោធនៅក្នុងខែមករា
ឆ្នាំ២០១១ ដែលមានរយៈពេល១៧សប្តាហ៍ រីឯរដូវកាលទី២បានបើកសម្ភោធនៅក្នុងខែមិនា
ឆ្នាំ២០១២ដែលមានរយៈពេល១៦សប្តាហ៍។ ក្នុងរដូវកាលកន្លង កម្មវិធីនេះបានអប់រំយុវជនក្នុងការចូលរួមធ្វើការស្ម័គ្រចិត្ត
ក៏ដូចជាការងារជាក្រុមនៅក្នុងសង្គម។ ប៉ុន្តែក្នុងរដូវកាលទី៣នេះ
កម្មវិធីនឹងផ្តោតសំខាន់ទៅលើការដោះស្រាយជម្លោះវិញ។
លោក លី សូនី មកពីស្ថាប័នមិត្តសំលាញ់
បានបញ្ចេញនូវចំណាប់អារម្មណ៍ថា៖ «ខ្ញុំតែងតែតាមដានកម្មវិធីឡូយ៩ហើយខ្ញុំបានចូលរួមនូវការរាំបំបែកឯកត្តះកម្មនៅមុខវត្ត
បុត្រទុំវត្តីផងដែរ។ម៉្យាងវិញទៀតខ្ញុំយល់ឃើញថាកម្មវិធីឡូយ៩មានសារសំខាន់ខ្លាំងសម្រាប់សង្គមយើងបច្ចុប្បន្ន
ដែលជាសម័យកាលទំនើប ហើយខ្ញុំក៏សង្ឃឹមថាឡូយ៩នឹងធ្វើកម្មវិធីថ្មី ល្អ ប្លែក
មានប្រយោជន៏ ហើយមានភាពច្នៃប្រឌិតៗមកឲ្យទស្សនិកជនយើង។»
កញ្ញាខារា(Carla) ជាគ្រូបង្រៀនសាសា
អាយឃេន(ICAN) បានមានយោបល់ពីកម្មវិធី ឡូយ៩ថា ជាកម្មវិធីល្អ
ព្រោះដែលគេច្រើននិយាយពីការអប់រំ ហើយនិងការកំសាន្ត។
កញ្ញាឌីវីរីយ៉ាដែលជាតារាសម្តែងនៅរដូវកាលទី៣នៃរឿងឡូយ៩បានិយាយថា
គោលដៅចំពោះរដូវកាលទី៣ គឺចង់សំដៅទៅលើការដោះស្រាយជម្លោះ ហើយ ខ្ញុំគាំទ្រឲ្យកម្មវិធីនេះទៅមុខទៅទៀតព្រោះថាវាមានលក្ខណៈខុសពីកម្មវិធីដទៃ
ហើយបើមានឪកាសសម្តែងលើកក្រោយ ខ្ញុំនឹងចូលរួមសម្តែង។
លោក Andre
Johansen បានបញ្ចេញប្រសាសន៍ថា៖ «ពួកយើងកំពុងតែរៀបចំ
និងគិតថានឹងចូលរួមជំនួយបន្តសម្រាប់វគ្គបន្ទាប់នៃកម្មវិធីឡូយ៩ផងដែរ។» ចប់សម្តីនេះភ្លាម នៅក្នុងសាលកងរំពងទៅដោយស្នូលទះដៃពីសំណាក់ទស្សនិកជនទាំងឡាយភ្លាម។
គម្រោងកម្មវិធីឡូយ៩រដូវកាលទី៣នេះ
បានទទួលការឧបត្ថម្ភគាំទ្រផ្នែកថវិកា ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា និងតំណាងអង្គភាពស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចប្រតិបត្តិការ(SDC) ។
No comments:
Post a Comment