Saturday, December 21, 2013

គម្រោងលើកទី២ដើម្បីកំចាត់មីននៅប្រទេសកម្ពុជាក្រោមជំនួយរបស់ប្រទេសស្វីស




ភ្នំពេញ៖ គម្រោងកំចាត់មីនមិនទាន់ផ្ទុះក្រោមជំនួយទឹកប្រាក់ ៣ លានដុល្លា ពីរដ្ឋាភិបាលស្វីស បានសម្ភោធ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ដោយមានការចុះកិច្ចព្រងព្រៀងរវាង តំណាងUNDPនៅកម្ពុជា និងតំណាង អង្គភាពស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចប្រតិបត្តិការ(SDC)។ គម្រោងនេះគឺជាគម្រោងបន្តគំរោងចាស់ ដែលមានគោលដៅចង់កំចាត់មីននៅកម្ពជា ក៏ដូចជាការលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទាំងប្រទេស។

អ្នកស្រី Setsuko Yamazaki នាយកUNDPប្រចាំប្រទេសកម្ពុជា និងអ្នកស្រី Rachel Boesch នាយកកិច្ចប្រតិបត្តិការអង្គភាពស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចប្រតិបត្តិការ(SDC) បានចុះហត្ថលេខាព្រង់ព្រៀងទៅលើជំនួយតម្លៃ៣លានដុល្លា ដោយមានការធ្វើជាសាក្សីពី ឯកឧតម្ត ប្រាក់ សុខុន និង អគ្គនាយកអជ្ញាធរកម្ពុជាគ្រប់គ្រង់សកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន(CMAA)។

ដោយផ្អែកទៅលើឯកសាររបស់ UNDP គម្រោងនេះនឹងត្រូវបានធ្វើឡើងដោយ អជ្ញាធរកម្ពុជាគ្រប់គ្រង់សកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ជាមួយនឹង ជំនួយបច្ចេកទេស និងជំនួយជាថវិកាពីUNDP និងម្ចាស់ជំនួយដ៏ទៃទៀត ក្នុងគោលដៅលុបបំបាត់តំបន់ប៉ះពាល់ដោយគ្រាប់មិនទាន់ផ្ទុះ និងកាត់បន្ថយអត្រាការស្លាប់របស់ជនរងគ្រោះ ក៏ដូចជាការលើកកម្ពស់ជីវភាពជនរងគ្រោះពីគ្រាប់មីន នៅឆ្នាំ២០១៥ ដែលនេះជាគោលដៅចាស់ដែលបានដាក់ឡើងតាំងពីឆ្នាំ២០០៣។ ដោយផ្អែកទៅការចុះស្រាវជ្រាវ បានបញ្ចាក់ថានៅក្នុងប្រទេសកម្ពុជា ក្នុង១២៤ ខ័ណ្ឌ មានផ្ទៃដី ១.៨៧២ គីឡូម៉ែតការេ ដែលបានប៉ះពាល់ដោយគ្រាប់មិនទាន់ផ្ទុះ។ ហើយវាត្រូវបានប្រមាណថានឹងត្រូវបានលុបបំបាត់ទាំងស្រុងក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

អ្នកស្រី Setsuko Yamazaki បានថ្លែងអំណរគុណ និងសម្តែងការការកោតសរសើរ សម្រាប់កិច្ចប្រឹងប្រែង របស់អជ្ញាធរកម្ពុជាគ្រប់ថ្នាក់ដែលបានចូលរួម និងកិច្ចសហប្រតិបត្តិការពីម្ចាស់ជំនួយនានា នៅក្នុងការខំប្រឹងកំចាត់គ្រាប់មីននៅប្រទេសកម្ពុជា ជាពិសេសក្នុងគម្រោងលើកទី១ ដែលបានធ្វើឡើងយ៉ាងជោគជ័យ។

គួរបញ្ចាក់ផងដែលថាគម្រោងលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០០៦ ទៅឆ្នាំ២០១០ ក្រោមជំនួយសហការពី អង្គភាពដើម្បីអភិវឌ្ឍន៍អន្តរជាតិកាណាដា (CIDA) អង្គភាពអូស្រ្តាលីអន្តរជាតិដើម្បីអភិវឌ្ឍន៍ (AusAid) និងប្រទេសអូទ្រីស បានកំចាត់ គ្រាប់មិនទាន់ផ្ទុះ ច្រើនជាង៥៤គីឡូម៉ែតការេក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល គម្រោងនេះបានសំរេចការកំចាត់មីនច្រើនជាង ៥៤ គីឡូម៉ែតការេ។

No comments:

Post a Comment