ភ្នំពេញ៖ អង្គការសហប្រជាជាតិមូលនិធិកុមារអន្តរជាតិដែលហៅកាត់ថា UNICEF នៅថ្ងៃទី៣០ ខែវិច្ឆិកា បានបើកយុទ្ធនាការប្រឆាំងនឹងអំពើហឹង្សាលើកុមារ នៅសណ្ឋាគារ Cambodiana ដោយមានការចូលរួមពី ឯកឧត្តម វង សូត រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងនិតិសម្បទារ។ យុទ្ធនាការនេះបានផ្តោតសំខាន់ទៅលើការលុបបំបាត់ រូបភាពនានានៃអំពើហឹង្សាលើកុមារ បូករួមទាំងការជួយដូរកុមារផងដែរ។
លោកស្រី Rana Flowers តំណាង UNICEF ប្រចាំប្រទេសកម្ពុជា បានថ្លែងថាពីចំណាប់អារម្មណ៏ ការកំណត់ ក៏ដូចជាយុទ្ធសាស្រ្តចំពោះការលុបបំបាត់ អំពើហឹង្សា។
«គ្មានអ្វីដែលអាចបញ្ជាក់ពីការស្អប់ របស់យើងទៅលើទង្វើហឹង្សាលើកុមារ វាបានកំទិចកុមារ ក៏ដូចជាកំទិចពួកយើងទាំងអស់គ្នាដែរ។ អំពើហឹង្សាមិនដែលកំណត់ព្រំុដែនរបស់វាទេ វាកើតឡើងគ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ពូជសាស្ត្រ ពណ៌សំបុរ។»
ចំនួនក្មេងដែលត្រូវបានរងគ្រោះពំុមានការកំណត់ជាក់ស្តែងនោះទេ វាមានលក្ខខ័ណ្ឌខ្លះដែលបង្អាក់យើងពីការរាប់ចំនួនក្មេងដែលរងអំពើហឹង្សា។ នេះគីជាការព្រួយបារម្ភរបស់យើងទាំងអស់គ្នាក្នុងការលុបបំបាត់ទង្វើដែលគួរឲស្អប់ខ្ពើមនេះ - លោកស្រីបាន បញ្ជាក់។
លោកស្រី បានពន្យល់នៅក្នុងសិក្ខាសិលាបើកយុទ្ធការនេះថា ពីព្រោះតែ កុមារ និងក្រុមគ្រួសារ មិនហ៊ានរាយការណ៏ ទៅលើករណីអំពើហឹង្សាដោយមានភាពភ័យខ្លាច់អជ្ញាធរ ម្យា៉ងវិញទៀត នៅកន្លែងភាគច្រើន តែងតែមានការអត់ទោសចំពោះអំពើហឹង្សាទៅលើរូបភាពផ្សេងៗ។ អ្វីដែលគួរឲកត់សម្គាល់នោះ ពាក់កណ្តាលនៃចំនួនកុមារ នៅប្រទេសកម្ពុជា ពំុបានចុះបញ្ចីកំណើត ដូច្នេះកុមារទាំងនោះក៏មិនបានរាប់បញ្ចូលផងដែរ។
ការទប់ស្តាត់អំពើហឹង្សាទៅលើកុមារគឺអ្វីដែលចាំបាច់ដែលយើងត្រូវធ្វើជាបន្ទាន់ មិនមែនសម្រាប់តែសុខុមាលភាពរបស់កុមារនោះទេ ក៏ដូចជាសុខភាពរបស់កុមារ និងតំណើរការទៅមុខរបស់ប្រទេសកម្ពុជាផងដែរ។
លោកស្រី បានសង្កត់ធ្ងន់ថា៖ «ទោះបីជាជួបនឹងបញ្ហាទាំងនេះក៏ដោយ ក៏យើងទាំងអស់គ្នា មិនអាចបែរខ្នង់ដាក់កុមាររង់គ្រោះទាំងនោះទេ។ ការបាត់បង់កុមារ គឺជាការបាត់បង់ធនធានដ៏ធំរបស់ប្រទេសជាតិ។ ប្រសិនបើកុមារមានការផ្គត់ផ្គង់ និងគាំពា ត្រឹមត្រូវពេញលេញនោះ ពេលគេធំពេញវ័យ ពួកគេអាចបង្កើតនៅគ្រួសារដែលប្រកបនូវភាពសុខ្តមរមនា ក៏ដូចជាជួយលើកកម្ពស់ការឲតម្លៃសិទ្ធិរបស់មនុស្សគ្រប់រូប ហើយវាក៏ជាផ្នែកដ៏ធំមួយ ដែលជួយសង្គមជាតិទៅលើផ្នែកនានាផងដែរ។»
ដោយសហការណ៏ជាមួយនឹងរាជរដ្ឋាភិបាលជាតិកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ជាមួយនឹងជំនួយបច្ចេកទេសពីស្នាក់ការគ្រប់គ្រង់មេរោគរបស់អាមេរិច (US Centres for Disease Control) ។UNICEF បានបង្កើតនូវការប្រមូលទិន្នន័យនៃទង្វើហឹង្សា ដើម្បីបង្កើនលិទ្ធភាពក្នុងការលុបបំបាត់អំពើហឹង្សា។
គួរបញ្ជាក់ផងដែលថា UNICEF តែងតែជួយឧបត្ថម ក៏ដូចជាជំរួយឲមានការលើកកម្ពស់ការយកចិត្តទុកដាក់ទៅលើកុមារ ប៉ុន្តែលើកនេះ UNICEF សហការជាមួយនឹង ក្រសួងសង្គមកិច្ច យុទ្ធជន និងនិតិសម្បទារ និង ដៃគូផ្សេងទៀតបានប្តេជ្ញា ដើម្បីកំទិចវប្បធម៌ស្ងាត់ស្ងៀមជុំវិញអំពើហឹង្សាលើកុមារ។
No comments:
Post a Comment