Friday, March 20, 2015

លោកឌឺន និង អាជីពជាអ្នកអ៊ុំទូក

https://soundcloud.com/singhtararith-chea/xpq2pkviftr8

នៅក្នុងព្រះរាជ​ពិធី​​​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០១៤ នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា។ ពិធីបុណ្យនេះត្រូវ​បាន​​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម)។ ក្នុង​ឱកាស​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​យក​ទូក​មក​ប្រណាំង​នៅទន្លេចតុមុខមុខព្រះបរមរាជវាំង ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​ក្រុងរបស់​ខ្លួន​។

សិ្ថតក្នុងឯកសណ្ឋានពណ៌លឿន យ៉ាងចែងចាំង ប្រៀបដូចជាព្រះអាទិត្យ ដែលកំពុងតែបណ្តែតខ្លួនយ៉ាងលឿនលើផ្ទៃទន្លេចតុមុខ ទូកដែលឧបត្ភមដោយ លោក ហ៊ុន នាងមួយនេះ មានឈ្មោះថា ដូនពេញសែនជ័យ ដែលជាទូកប្រចាំវត្តបុទុមវត្តី ទីក្រុងភ្នំពេញ។ បំពាក់នឹងលេខសម្គាល់ ១០៧  ទូកដែលធ្វើពីឈើគគីមួយនេះ មានចំនុះអ្នកអ៊ុំភេទប្រុសចំនួន ៦៧ នាក់ ដែលគេចាត់ជាទូកខ្នាត់ធំ។

ស្ថិតក្នុងវ័យ៤០ ឆ្នាំ លោកឌី ឌឺន ដែលជាកម្លាំងមួយ ក្នុងចំនោមអ្នកអ៊ំទូកដូនពេញសែនជ័យទាំងអស់ បានប្រាប់ពីប្រវតិ្ត ក៏ដូចជាបទពិសោធន៏ របស់លោកទាក់ទង ទៅនឹងអាជីពជាអ្នកអ៊ុំទូក។

ដែលជាអ្នកខេត្តព្រៃវែង និងជាអ្នកធ្វើស្រែចំការផងនោះ លោកឌី ឌឺន បានធ្វើជាកម្លាំងអ៊ុំឲ្យទូកមួយនេះ ចាត់តាំងពីទូកនេះដាក់ប្រណាំងដំបូង កាលពី៨ឆ្នាំមុនមកម្លេះ។

លោកឌី ឌឺន និងសមាជិកក្រុម ជារៀងរាល់ឆ្នាំតម្រូវឲ្យមកភ្នំពេញប៉ុន្មានថ្ងៃមុនពីធី ដើម្បីហាត់ ជាក់ស្តែងក្នុងឆ្នាំនេះ លោកតម្រូវឲ្យមកតាំងពីថ្ងៃទី១ ខែវិចិ្ឆកា។ ហើយក្នុងការស្នាក់នៅ និងហូបចុកវិញ អ្នកចាត់ការទូកទទួលផ្គត់ផ្គង់ឲ្យបាយ៣ពេល និងឲ្យជាកន្លែងស្នាក់នៅក្នុងវត្តខូរសាចារ្យជាដើម។ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ អ្នកចាត់ការទូកក៏ឲ្យជាអង្ករ ក៏ដូចជាលុយផងដែរ ប៉ុន្តែចំនួនលុយគឺគិតតាមចំណាត់ថ្នាក់ដែល ទូកទទួលបាន។

បើនិយាយពីលទ្ធផល និងចំណាត់ថ្នាក់វិញ ទូកដូនពេញសែនជ័យ មួយនេះកម្រណាស់បានលេខ២ និងលេខ៣ គឺភាគច្រើនជាប់លេខ១រាល់ឆ្នាំប្រកួត នេះបើតាមសម្តីរបស់លោកឌី ឌឺន។

ការអ៊ុំទូកខ្នាត់ធំនេះ ក៏តម្រូវឲ្យមានបច្ចេកទេសមួយចំនួនផងដែរ។ ជាក់ស្តែងទាក់ទងទៅនឹងបច្ចេកទេសអ៊ុំ លោកឌី ឌឺន ក៏បានបង្ហើបពីបច្ចេកទេសអ៊ុំរបស់ក្រុមរបស់លោក ដើម្បីយកឈ្នះគូរប្រកួត។ (សំខាន់អ្នកកាន់ចង្កូតទូក ពិព្រោះការប្រណាំងទូកសំខាន់ជាងគេគឺលំនឹង។)
"សំដីរបស់លោកឌឺន"

កម្លាំងអ្នកអ៊ុំគឺសំខាន់ណាស់ក្នុងការប្រកួតប្រភេទនេះ ប៉ុន្តែគេសង្កេតឃើញ អ្នកអ៊ុំទូកភាគច្រើនស្ថិតក្នុងវ័យចំនាស់បន្តិច ក្នុងល្បាក់៤០ ទៅ៥០ ឆ្នាំ។ ចុះមូលហេតុអ្វីបានជាពុំសូវឃើញមាន អ្នកអ៊ុំជាយុវជន។ លោកឌឺន ក៏បានបង្ហើបមូលហេតុដែល គេយកអ្នកអ៊ុំវ័យចំនាស់បន្តិចជាជាង យកយុវជនក្មេងៗមកអ៊ុំ។
"សំដីរបស់លោកឌឺន"

នៅក្នុងការប្រណាំងចម្ងាយ១៧០០មែត្រនេះ ការប្រណាំងតែងតែមានការប្រជែងដណ្តើមខ្សែទឹកគ្នា ហើយក៏អាចឈានដល់ការប៉ះគ្នា និងបង្ករជាជម្លោះជាដើម។
"សំដីរបស់លោកឌឺន"

ការប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និង នារី នៅឆ្នាំនេះ មានចំនួន ១២៥ គូ នេះបើតាមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ  ដែលឆ្នាំនេះមានចំនួនតិចគូរប្រណាំង តិចជាងឆ្នាំកន្លងទៅ ដែលមានចំនូនគូប្រកួតប្រមាណជាជាង៣០០គូ។ លោកក៏បានប្រាប់ពីហេតុផលដែលទូកនៅឆ្នាំនេះមានចំនួនតិចជាងឆ្នាំទៅផងដែរ។
"សំដីរបស់លោកឌឺន"

លោកក៏បានបង្ហើបពីចំនុចខ្សោយរបស់ទូកចាញ់ផងដែរ។
"សំដីរបស់លោកឌឺន"
ចំពោះបញ្ហាលិចទូកកាលពីថ្ងៃអ៊ុំទូកទី២ លោកក៏បានប្រាប់ពីការយល់ឃើញពីបញ្ហានេះផងដែរ។
"សំដីរបស់លោកឌឺន"

លោកក៏បានបង្ហាញពីសុតិថិនិយមរបស់លោកទៅលើការប្រណាំងនៅក្នុងឆ្នាំនេះ ដោយសង្ឃឹមយា៉ងម៉ុតមាំថា ទូករបស់លោកនឹងទទួលបានជ័យជំនះ ផងដែរ។ 
"សំដីរបស់លោកឌឺន"

គាត់ក៏មានទឹកចិត្តសប្បាយរីករាយ គាត់ក៏ចង់ឲ្យមានពិធីបុណ្យនេះជារៀងរាល់ឆ្នាំផងដែរ។ 
"សំដីរបស់លោកឌឺន"



No comments:

Post a Comment