Friday, May 2, 2014

ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៤

រូបភាពដោយ UNESCO Cambodia

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ខាងមុខ កម្ពុជានឹងប្រារព្ធទិវា សេរីភាពសារព័ត៌មាន ពិភពលោក ប្រចាំឆ្នាំ២០១៤ ក្រោមប្រធានបទ៣ដែលត្រូវនឹងយកមកពិភាក្សា ប្រធានបទទាំងនោះរួមមាន៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍន៍ សុវត្តិភាពរបស់អ្នកការសែតនិងវិធាននៃច្បាប់ ហើយទី៣គឺ និរន្តភាពនិង សុចរឹតភាពនៃសារព័ត៌មាន។

ទិវានេះនឹងប្រារព្ធឡើងក្រោមការចូលរួមពី រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អ្នកតំណាងស្ថានទូតអង់គ្លេស ​អ្នក​សារព័ត៌​មាន​អាជីព អ្នកច្បាប់ និស្សិត​សារព័ត៌មាន និងដៃ​គូជំនួយខាងសេរីភាព​សារព័ត៌មាន ក៏ដូចជាបណ្តា​អង្គការ​សង្គម​ស៊ីវិល  នៅសណ្ឋាគារអីុធើខនធីនិនថល (Intercontinental Hotel) ចាប់ពីម៉ោង៨ព្រឹកទៅ។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាកាលពីឆ្នាំ២០១៣កន្លងទៅគឺ ផ្តោតសំខាន់ទៅ លើតួ នាទី របស់រាជ រដ្ឋាភិបាល អង្គការ សង្គម ស៊ីវិល អង្គការ ជាតិ អន្តរជាតិ បណ្តាញផ្សព្វ ផ្សាយ ក្នុង ការ ធានា នូវ សុវត្ថិភាព សម្រាប់ ការ បញ្ចេញមតិ។


ទិវាសេរីភាពសារពត៍មានពិភពលោកនេះ គឺត្រូវបានធ្វើឡើងជាប្រចាំឆ្នាំនៅថ្ងៃទី៣ ខែ ឧសភា ដើម្បីប្រាប់ដល់មហាជនទាំងឡាយថា សេរីភាពសារពត៍មាន និងសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏សំខាន់របស់មនុស្សគ្រប់រូប។ បន្ថែមពី នេះទៀត ទិវានេះក៏បាន រំលឹកមហាជន ពីការស្លាប់របស់អ្នកសារពត៏មាន ដ៏ក្លាហានជាច្រើន ក៏ដូចជាការប្រឈមមុខនឹងការជាប់ទោសក្នុងការពំានាំពត៍មាន ជូនសារធារណៈ។

No comments:

Post a Comment