Tuesday, January 28, 2014

មន្ទីពេទ្យថ្នាក់អន្តរជាតិវៀតណាមដំបូងនៅកម្ពុជាបើកសម្ពោធឲ្យប្រើប្រាស់

ពិធីសម្ពោធមន្ទីពេទ្យ ជោ រៃ (ពីគេហទំព័រមន្ទីពេទ្យ ជោ ៃរ)

ភ្នំពេញ ១៣ មករា ២០១៤៖ មន្ទីពេទ្យវៀតណាម ជោរៃ ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាសាធារណៈនៅព្រឹកមិញនេះ ដោយមាន ការចូលរួម ពីថ្នាក់ដឹកនាំជាតិរបស់ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំជាតិរបស់ប្រទេសវៀតណាមជាច្រើន។

មន្ទីពេទ្យថ្នាក់អន្តរជាតិនេះបានសាងសង់ឡើងក្នុងទឹកប្រាក់ ៣៩លានដុល្លាអាមេរិច ក្នុងការវិនិយោគ ជំហ៊ានទី១ របស់រដ្ឋាភិបាលវៀតណាម។ ដោយស្របតាមផែនការណ៍អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសុខាភិបាលជានិរន្តភាព ក្នុងគោលបំណង់លើកកម្ពស់ ផ្នែកអនាម័យ សុខភាព សុខមាលភាព និងអាហាររូបត្ថម របស់ប្រជាជនកម្ពុជា ជាពិសេសជនក្រីក្រ ជនអត់ទីពឹងស្រ្តី និងកុមារ។ ការដាក់ឲ្យប្រើប្រាស់មន្ទីពេទ្យដែលបំពាក់នូវគ្រឿងសំភារៈ ទំនើបៗថ្នាក់ អន្តរជាតិជាមួយនឹង វិជ្ជៈបណ្ឌិតដែលមានសមត្ថភាព បានផ្តល់ជាផលវិជ្ជមានដល់ប្រទេសកម្ពុជាជា ច្រើន។

ថ្លើងក្នុងការបើកសម្ពោធលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា  ការបើកមន្ទីរពេទ្យនេះមិន ត្រឹមតែជួយ ទៅដល់សុខមាលភាពរបស់ប្រជាជនកម្ពុជានោះទេ វាថែមទាំងជួយដល់ការកាត់ បន្ថយ អត្រាក្រីក្រនៅ កម្ពុជាក៏ដូចជាលើកកម្ពស់វិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ជាមួយនឹងការសម្ពោធមន្ទីពេទ្យស្តង់ដារអន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងនឹងខិតខំប្រឹងប្រែង អភិវឌ្ឍន៍វិស័យសុខាភិបាលដោយផ្តោតទៅលើ សុខមាលភាពរបស់ប្រជាជនកម្ពុជាផងដែរ។

«ពួកយើងបាន ខិតខំសាងសង់មន្ទីពេទ្យតាមតំបន់ជាច្រើន នៅក្នុងប្រទេស និងបំពាក់ជាមួយនឹងសំភារៈ សេវាកម្ម និងបុគលិក សុខាភិបាលជាច្រើនផងដែរ។» តាមប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។


ការបើកឲ្យប្រើប្រាស់មន្ទីពេទ្យនេះជាសាធារណៈ អាចកាត់បន្ថយការចេញទៅព្យាបាលជម្ងឺនៅបរទេស និង លើកកម្ពស់ការព្យាបាលជម្ងឺនៅក្នុងស្រុក សំរាប់ប្រជាពលរដ្ឋទាំងឡាយ។

«ការបើកសម្ពោធមន្ទីពេទ្យនេះ បានបញ្ជាក់ថាប្រទេសកម្ពុជាមានមន្ទីពេទ្យទំនើប ជាមួយនិឹងគុណភាព អន្តរជាតិ ដែលមានគុណភាពខ្ពស់ និងងាយស្រួលសំរាប់សេវាកម្មព្យាបាលជម្ងឺក្នុងស្រុកទៅកាន់ ប្រជាជនកម្ពុជា ដូច្នេះពួកគាត់អាចមិនចំនាយប្រាក់កាស និងពេលវេលារបស់ពួកគាត់ ទៅលើការ ព្យាបាល ជម្ថឺនៅបរទេស។» តាមប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កន្លងមកដោយសារតែមានការខ្វះខាតក្រមសិលធម៌ និងវិជ្ជាជីវៈរបស់វិជ្ជៈបណ្ឌិតកម្ពុជា អ្នកជម្ងឺមួយ ចំនួនបានសម្រេច ចិត្តទៅព្យាបាលជម្ងឺនៅប្រទេសជិតខាង។

«ដោយសារតែបញ្ហានេះហើយ ទើបពលរដ្ឋខ្មែរបាត់បង់ជំនឿចិត្តចំពោះ គ្រូពេទ្យរបស់ខ្លួននៅក្នុងប្រទេស ហើយមនុស្សជាច្រើនមឺុននាក់ កុំថាឡើយអ្នកមានមហាសាល សូម្បីតែអ្នកមានលុយល្មមៗក៏ទៅពេទ្យ បរទេសដែរ។» នេះបើតាមសម្តីរបស់លោកសាស្រ្តាចារ្យ ឆាយ សុផល។


គួរបញ្ជាក់ផងដែលថា ថ្មីៗនេះអ្នកវិនិយោគទុន វៀត ណាម បានមកវិនិយោគនៅប្រទេសកម្ពុជារាប់លាន ដុល្លាទៅលើគម្រោងវិនិយោគក្នុងតំបន់ជាច្រើន ដោយឈានដល់ទឹកប្រាក់ ២៧០០ លានដុល្លាក្នុង៩ខែ ដំបូងនៅប្រទេសកម្ពុជា ហើយ ប្រទេសវៀត ណាម គឺជា ប្រទេសដែលវិនិយោគនៅ កម្ពុជាធំជាងគេ នៅកំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក។

No comments:

Post a Comment