Sunday, April 27, 2014

សន្តិសុខសុវត្តិភាពនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ


សរសេរដោយ៖ ជា សឹង្ហតារាឬទ្ធិ

ឧដុង្គ៖ អង្គុយសម្រាកលេងក្នុងផ្ទះជាមួយនឹងសមាជិកគ្រួសារ ដោយទុកម៉ូតូ និងកង់ចត នៅខាងមុខផ្ទះក្នុងសភាពពោពេញ ដោយសន្តិសុខ និងគ្មានក្តីព្រួយបារម្មណ៍ទៅលើការ បាត់បង់យាន្តជំនិះរបស់ខ្លួនតល់តែសោះ។ នេះជាការរស់នៅប្រកបដោយសុខសន្តិភាព របស់គ្រួសារក្នុងឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល

ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផង ជាតំបន់ទីសការៈផង និងជាសហគមន៍របស់ប្រជា ពលរដ្ឋខ្មែរផង រមណីយដ្ឋានភ្នំព្រះរាជទ្រព្យដែលមានចំងាយ ប្រមាណ ៤០ គីឡូម៉ែត្រ ពីភាគពាយព្យនៃរាជធានីភ្នំពេញនេះជាតំបន់ដែលមានការការពារ និងអភិរក្សយ៉ាង ជាក់លាក ដោយក្រុមប៉ូលីសមូលដ្ឋាន និងក្រុមធ្មាំរបស់ក្រសួងវប្បធម៌។

Description: Macintosh HD:Users:cheasinghtararith:Downloads:10309786_626964507388550_1333339854_o.jpgអ្នកស្រី ឃឹម ស្រីម៉ុច ដែលជាម្ចាស់ហាង ស្រីម៉ុច៩៩៩ និងជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះ បានមាន ប្រសាសន៍ទាក់ទងទៅនឹង ជីវភាពប្រចាំថ្ងៃក៏ដូច ជាសន្តិសុខសុវត្តិភាពថា៖ នៅទីនេះមិនដែល មានរឿងឆក់ ប្លន់ រឺរាំវាយគ្នានោះទេ បងប្អូនប្រជា ពលរដ្ឋ នៅទីនេះរស់នៅប្រកបដោយសុខសន្តិភាព និង ពេញចិត្តជាមួយនឹង ជីវភាពរបស់ខ្លួន ក៏ដូចជាភាពអ៊ូអររបស់ភ្ញៀវទេសចរណ៍ដែលបាន មកលេង
Description: Macintosh HD:Users:cheasinghtararith:Downloads:CAM00328.jpg
លោក ណម សុវណ្ណារ៉ា នាយករងប៉ុស្តិរដ្ឋបាលប្រចាំតំបន់ រមណីយដ្ឋាននេះក៏បានឲ្យដឹងពី ស្ថានភាពសន្តិសុខ ក៏ដូចជា ផែនការការពារសន្តិសុខថា៖ បញ្ហាសន្តិសុខសុវត្តិភាពនៅទី នេះពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ ចំណែកឯក្នុងរដូវចូលឆ្នាំ ខ្មែរវិញក៏ពុំមានបទល្មើសអ្វីកើត មានឡើងដែរ។ រីឯផែនការយុទ្ធ សាស្រ្តវិញ ក្រុមរដ្ឋបាលយើងបានដាក់កម្លាំងដើរល្បាត និងត្រួត ពិនិត្រចល័តគ្រប់ភូមិទាំង១០ នៅតំបន់នេះ




Description: Macintosh HD:Users:cheasinghtararith:Downloads:10264765_767330803290650_575844266_n.jpg
ចំណែកឯស្ថានភាពសន្តិសុខនៅលើកំពូលភ្នំវិញ លោក ទឹម តុន ប្រធានឆ្មាំក្រសួង វប្បធម៌ ដែលទើបនឹងកាន់ តំណែងបាន១០ថ្ងៃបានឲ្យដឹងថា៖ ស្ថានភាពសន្តិសុខ នៅខាង លើភ្នំមានការរឹតបន្តឹង ក្រោយពីការមានបញ្ហា បាត់ព្រះសារីរិកធាតុព្រះពុទ្ធ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣

លោកក៏បានបញ្ជាក់ផងដែរថា កាលពីមុន មានតំបន់៣សំខាន់ដែលត្រូវបានដាក់កម្លាំងឆ្មាំ ត្រួតពិនិត្រ តំបន់ទាំងនោះមានដូចជា ព្រះសក្យមុនីចេតិយដែលមានឆ្មាំ១៥នាក់ ចេតិយធំខាងជើង២នាក់ និងវិហាធំខាងត្បូង៣នាក់ និងរោងម៉ាសុីន ឃ្លាំង  បន្ទប់ទឹក ចំនួន៣នាក់ សរុប២៣នាក់។ ប៉ុន្តែឥឡូវកន្លែងយាម និងការពារដដែល ប៉ុន្តែឆ្មាំនៅទីនេះមានតែ១១នាក់ទេ ក្នុងនោះ២នាក់ប្រចាំាការនៅភ្នំប្រសិទ្ធិ និង៩នាក់នៅ ទីនេះ តែគម្រោងយក២១នាក់មកដាក់ប្រចាំនៅលើភ្នំនេះ ក្រោយពីឆ្មាំយាមចាស់ ត្រូវបានដក់ចេញ។

ការបាត់ព្រះសារីរិកធាតុព្រះពុទ្ធបានជះឥទ្ធិពលដល់ផ្នែកសន្តិសុខនៅតំបន់នេះយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋ អ្នកធ្វើអាជីវកម្ម និងមន្រ្តីប៉ូលីស នៅតំបន់នេះ។

អ្នកស្រី ម៉ុច ក៏បានឲ្យដឹងដែរថាសន្តិសុខត្រូវបានរឹតបន្តឹង ពីមុនការលក់ដូរទាំង ឡាយ រួមទាំងភោគជនីដ្ឋាន ត្រូវតែបិទនៅត្រឹមម៉ោង១០ ដោយសារតែមានបញ្ជាពីមន្រ្តី ប៉ូលីសរដ្ឋបាលតំបន់។ ចំពោះថ្ងៃចូលឆ្នាំវិញក្នុងឆ្នាំនេះវិញ ពំុមានការចាក់ភ្លេងរាំលេង និងដាក់ជាការលេងកំសាន្ត ដូចជារទេះភ្លើង និងសេះបង្វិលទេ

លោក សុវណ្ណារ៉ា នាយករងប៉ុស្តិរដ្ឋបាលប្រចាំតំនប់ក៏បានឲ្យដឹងផងដែរថា៖ ក្រោយពីការ បាត់ព្រះសារីរិកធាតុព្រះពុទ្ធ កាត្វកិច្ចរបស់យើងត្រូវបានបន្ថែម ពីមុនកាត្វកិច្ចរបស់មន្រ្តី រដ្ឋបាលគ្រាន់តែ ត្រួតពិនិត្រស្ថានភាពប្រជាពលរដ្ឋ សម្រួលចរាចរណ៏ និងចាត់ការទៅលើ បទល្មើសទូទៅប្រចាំតំបន់ ប៉ុន្តែឥឡូវយើងត្រូវចូលរួមត្រួតពិនិត្រខាងតំបន់អភិរក្សជាមួយ នឹងឆ្មាំក្រសួងវប្បធម៌ផងដែរ ដោយបន្ថែមពេលដើរល្បាត និងបង្កើនកម្លាំងត្រួតពិនិត្រ


អ្នកស្រី ម៉ុច ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ផងដែរថា ៖វាក៏ល្អដែរ ដែលមានការ រឹតបន្តឹងផ្នែកសន្តិសុខសុវត្តិភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារទីសការៈនៅលើកំពូលភ្នំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នឹងមកលេង ដោយមិនព្រួយបារម្មណ៍រឿងបញ្ហា សុវតិ្តភាពនោះទេ ហើយការរកសុីរបស់ពួកខ្ញុំក៏បានផលល្អផងដែរ

No comments:

Post a Comment