Sunday, June 15, 2014

Record’d Silent ឬ ”ថតយកភាពស្ងៀមស្ងាត់”

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ កម្រងឯកសារ Record’d Silent ដែលជាស្នាដៃរបស់ខ្លួននិស្សិតជំនាន់ទី១០ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដាក់សម្ភោធបញ្ចាំងនៅមជ្ឃមណ្ឌល វប្បធម៌បុប្ជាណា ដោយមានការចូលរួមពីសំណាក់ អ្នកតំណាងជំនួយរដ្ឋាភិបាលអូស្រ្តាលី AusAID  អ្នកតំណាងវិទ្យុអូស្រ្តាលី ABC និង សិស្សនិសិ្សតយ៉ាងច្រើនកុះករ។

កម្រង់ឯកសារ Record’d Silent ឬ ”ថតយកភាពស្ងៀមស្ងាត់” ជាគម្រោងរបស់ និស្សិតជំនាន់ទី១០ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក្នុងមុខវិជ្ជា Multimedia and Online Journalism ដែលតម្រូវឲ្យសិស្សនិស្សិតក្នុងឆ្នាំទី៤ ចងក្រងឯកសារសំណេរ ឯកសាររូបថត និងវិដីអូឯកសារ ដើម្បីបង្កើតជាកញ្ចប់ប្រព័ន្ធផ្សព្វផ្សាយគ្រប់របៀបមួយ។ កម្រង់ឯកសារទាំងនេះបានផ្តោតសំខាន់ទៅលើ ប្រធានបទធំៗចំនួនបីដូចជា៖ អភិបាលកិច្ចល្អ បញ្ចប់អំពើហឹង្សាទៅលើស្ត្រី និងស្ត្រីនៅក្នុងអាជីពសារពត៌មាន។

លោកគ្រូ អ៊ុង ប៊ុនអ៊ី ដែលជាអ្នកដឹកនាំគម្រោងនេះ បានឲ្យដឹងថា ប្រធានបទឆ្នាំនេះគឺ ជាបញ្ហាសង្គម ដែលមិនសូវត្រូវបានគេពិភាក្សាឲ្យស៊ីជម្រៅទេ ហេតុដូច្នេះហើយទើបពួកយើងគិតថា បញ្ហាទាំងអស់នេះគួរតែលើកឡើងមកជម្រាបដល់ មហាជនទាំងឡាយ ដោយសង្ឃឹមថា នាថ្ងៃអនាគតនឹងអាចមានដំណោះស្រាយ និងមានការកែប្រែវិជ្ជមានចំពោះបញ្ហាទាំងអស់នេះ។ លោកគ្រូបានបន្តទៀតថា និស្សិតជំនាន់ទី១០ទាំង២៧រូបនេះ ត្រូវបានចែកជា៦ក្រុមតូចៗ ហើយចុះទៅតាមបណ្តាខេត្តក្រុងនានា ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកំពង់ឆ្នាំ និង ខេត្តរតនគិរី ដើម្បីធ្វើបទសម្ភាស និងថតវីដេអូ ទៅតាមប្រធានបទដែលពួកគាត់បានជ្រើសរើស។ លោកគ្រូបានបន្ថែមទៀតថា និស្សិតគ្រប់រូបបានចំណាយរយៈពេលបីខែ ក្នុងដំណើរការផលិត និងចំណាយរយៈពេលមួយខែក្រោយពីការផលិតដើម្បីធ្វើការកែសម្រួល និងផលិតចេញជាសមទ្ធផល ចុងក្រោយ។

កញ្ញា លី ស្រីជា អ្នកតំណាងផលិតករវ័យក្មេងទាំង២៧រូប បានឲ្យដឹងថា៖ ក្នុងការផលិតកម្រង់ឯកសារនេះ ពួកយើងក៏បានជួបនូវបញ្ហាជាច្រើនផងដែរ ដូចជាផលវិបាកក្នុងការទាក់ទងប្រភព ផលវិបាកនៃការយោគយល់ពីអជ្ញាធរដែនដី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ដូចជាគ្រោះថ្នាក់ជាចៃដន្យ នៅក្នុងការចុះថតផងដែរ។ កញ្ញាក៏បានបញ្ជាក់ផងដែរថា វីដីអូឯកសារទាំងអស់នេះ សុទ្ធសឹងតែ ត្រូវបានផលិតស្របតាមក្បួនខ្នាតវិជ្ជាជីវៈសារពត៌មានត្រឹមត្រូវ ដោយមានការពិភាក្សា និងណែនាំពីសំណាក់សាស្រ្តាចារ្យប្រកបដោយជំនាញ និងបទពិសោធន៍។

កម្រង់ឯកសារទាំង៦នេះ ត្រូវបានទទួលការឧបត្ថមខាងថវិកាពីរដ្ឋាភិបាលអូស្រ្តាលី AusAID តាមរយៈវិទ្យុABC ដោយសារប្រធានបទធំៗទាំងបីខាងលើនេះ មានភាពស្រប់គ្នានឹងគម្រោងការជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី AusAID ហើយផលិតកម្មឯកសារនេះផងដែរ ក៏ទទួលបានជំនួយខាងឧបករណ៍ពីដេប៉ាតឺម៉ង់ផ្ទាល់ផងដែរ។

លោក រត្ន ញាតា ប្រធានគម្រោងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី AusAID មានប្រសាសន៍ថា រដ្ឋាភិបាលអូស្រ្តាលីមានការគាំទ្រយ៉ាងពេញទំហឹង ទៅលើ សកមក្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាដែលកំពុងតែកើតមានក្នុងសង្គមកម្ពុជា ដែលស្របតាមផែនការណ៍របស់ជំនួយរដ្ឋាភិបាលអូស្រ្តាលី។ លោកបានបន្តថា ទោះបីជាក់ស្តែងគម្រោងរបស់គាត់នឹងត្រូវ បានបញ្ចប់ត្រឹមនេះក្តី គម្រោងបន្ទាប់ទៅថ្ងៃមុខ គាត់នៅតែចង់សហការជាដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ដដែល។

ថ្លែងក្នុងពិធីបើកសម្ភោធនេះផងដែរ លោក សោម រតនា នាយកស្តីទីប្រចាំដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានសម្តែងនូវក្តីសោមនោសរីករាយ និងមោតនភាពចំពោះសិស្សនិស្សិត ដែលជាផលិតករវ័យក្មេងប្រកបដោយវិជ្ជាជីវៈសារពត៌មាន។ លោកនាយកក៏បានបញ្ចេញយោបល់ថា ប្រធានបទឆ្នាំនេះគឺពិតជាសំខាន់ចំពោះការផ្សព្វផ្សាយពីបញ្ហាស្រ្តី ដែលជាក់ស្តែងសង្គម កម្ពុជាមានចំនួនស្រ្តីច្រើនជាងបុរស ហើយរឿរបស់គាត់ក៏មានច្រើនជាងបុរសដែល ប៉ុន្តែការផ្សព្វផ្សាយពីបញ្ហារបស់គាត់ហាក់បីដូចជា នៅមានកម្រិត។ លោកនាយកក៏បានបន្ថែមផងដែលថា កម្រង់ឯកសារនេះនឹងមិនត្រូវបានជោគជ័យទេ ប្រសិនបើគ្មានការជួយ ជ្រុំជ្រែងពីដៃគូសហការណ៍ដូចជា ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី AusAID  ក៏ដូចវិទ្យុអូស្រ្តាលី ABC Radio ហើយលោកក៏សង្ឃឹមថារដ្ឋាភិបាលអូស្រ្តាលីនៅតែបន្តការគាំទ្រនាពេលខាងមុខ។ 

គួរបញ្ជាក់ផងដែរថា វីដីអូឯកសារ Record’d Silent នេះគឺជាសមិត្តិផលទី៤ហើយក្នុងមុខវិជ្ជា Multimedia and Online Journalism ចាប់តាំងពីឆ្នាំ២០១១។ ដែលក្នុងឆ្នាំ២០១១ ក្រុមនិសិ្សត បានផ្តោតទៅលើប្រធានបទ គ្រោះមហន្តរាយ “Disaster” ហើយក្នុងឆ្នាំ២០១២ បានផ្តោតទៅលើប្រធានបទការកម្ពស់ស្រ្តី ដែលមានចំណងជើងថា “Her Story” និងឆ្នាំ២០១៣ បានផ្តោតទីលើប្រធានបទក្តីសង្ឃឹម ដែលមានចំណង់ជើងថា “Finding The Hope” ហើយគម្រោងនេះនឹងបន្តមាននៅ ឆ្នាំបន្តបន្ទាប់។

No comments:

Post a Comment