Saturday, May 31, 2014

យុវជន និង យុវតី រាប់ពាន់នាក់ត្រៀមខ្លួនប្រកួតច្រៀងយក១០០លានរៀល

រូបថតដោយ សុីម វុទ្ធី
សរសេរដោយ៖ ជា សឹង្ហតារាឬទ្ធិ និង សុីម យុទ្ធី

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកប្រចាំកម្ពុជា “The Voice Cambodia”
បានចាប់ផ្តើមបើកការប្រឡងរបស់ខ្លួននៅវិមានកោះពេជ្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បេក្ខជន បេក្ខនារី និងអ្នកគាំទ្រ មកពីខេត្តក្រុងនានាទូទាំងប្រទេស។


កម្មវីធីនេះត្រូវបានបង្កើតឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស ក្រោមការឧបត្ថម្ត គាំទ្រផ្តាច់មុខពីក្រុមហ៊ុនស្រារបៀរកម្ពុជា។ ចំពោះជ័យលាភីលេខ១នឹង ទទួលបាន ប្រាក់វង្វាន់ចំនួន១០០លានរៀល នឹងកុងត្រាច្រៀងនៅផលិតកម្មហង្សមាស។ ក្នុងដំណើរ ការប្រឡងវិញ កម្មវិធីប្រឡងចម្រៀង The Voice Cambodia នេះ គឺមិនខុសគ្នាជាមួយនឹង កម្មវិធី The Voice នៅប្រទេសដ៏ទៃដែរ កម្មវិធីជំរុះមាន៤វគ្គ និងមានគណៈកម្មការចំនួន៤ រូប ហើយចំរាញយកតែអ្នកឈ្នះមួយគត់។

អ្នកចូលរួមប្រកួត        យុវជន អ៊ីង ចាន់ដារ៉ា ជានិស្សិតពេទ្យ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងជាបេក្ខជនប្រឡង បានឲ្យ ដឹងថា៖ “​កម្មវិធីជាឱកាសដ៏ល្អមួយដែលឲ្យយុវជនខ្មែរដែល ស្រលាញ់សិល្បៈអាចបញ្ចេញសមត្ថភាព និងទទួលបានប្រាក់ រង្វាន់ទៀតផង ហើយខ្ញុំចូលរួមប្រឡងកម្មវិធីនេះ ដោយសារតែខ្ញុំស្រលាញ់វាតាំងពី ក្មេង”។


លោក រចនា អ្នកសម្របសម្រួលកម្មវិធីប្រឡងបានឲ្យដឹងថា បេក្ខជន និង បេក្ខនារី បានមកចូលរួមប្រឡងក្នុងជំុទី១នេះ មានចំនួនប្រហែលជា៣០០០នាក់ ដែលក្នុងនោះ កម្មវិធីតម្រូវឲ្យជ្រើសរើសតែ១០០នាក់ជាងតែប៉ុន្នោះ អ្នកឈ្នះនឹងត្រូវឡើងទៅវគ្គបន្ត ដែលគេហៅថាការជំរុះកំបាំងមុខ "Blind Edition"

កញ្ញា យ៉ា បី ជានិស្សិតផ្នែកច្បាប់នៅ សាកលវិទ្យាល័យ និតិសាស្ត្រនិងច្បាប់ និងជាបេក្ខនារីមួយរូបផងដែរនោះ បានឲ្យដឹង ថា៖ “ការប្រឡងចម្រៀងគឺជាក្តី ស្រមៃរបស់ខ្ញុំតាំងពីតូច ដូច្នេះហើយ នៅពេល ដែលដឹងថា កម្មវិធី ប្រឡងចម្រៀងនេះចាប់ផ្តើមជ្រើស រើសបេក្ខជន ខ្ញុំក៏មកចុះ ឈ្មោះភ្លាម”។ កញ្ញាបានបន្តទៀតថា៖ “ កម្មវិធីជាកម្មវិធី អន្តរជាតិ ហើយវាមិនធ្លាប់មានទេនៅស្រុកខ្មែរ ដូច្នេះហើយខ្ញុំពិតជាមាន ចិត្តសប្បាយ រីករាយ នឹងចូលរួមប្រឡង ហើយមួយវិញទៀតខ្ញុំក៏ចង់ល្បីចេញតាមក្នុង កញ្ចក់ទួរទស្សន៍”។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានបង្កើតឡើងមុនដំបូងគេបង្អស់នៅសហរដ្ឋ អាមេរិច ក្នុងខែមេសា ឆ្នាំ២០១១ នៅក្នុងប្រាក់វង្វាន់ចំនួន១សែនដុល្លាអាមេរិច ហើយកម្មវិធីនេះផងដែរ ត្រូវបានផ្សាយផ្តាច់មុខដោយស្ថានីយទូរទស្សន៍ NBC។ ការប្រឡង នេះធ្វើឡើងដោយមាន គណៈកម្មការចំនួន៤រូប ដែលក្នុងនោះគណៈ កម្មការ១រូបៗមានតួរនាទីជ្រើសយកបេក្ខជន១ក្រុម ដែលខ្លួនពេញចិត្ត រួចបណ្តុះ បណ្តាល ដើម្បីធ្វើការប្រឡងជំរុះក្នុងវគ្្គបន្ត រហួតដល់រកឃើញអ្នកឈ្នះ។

No comments:

Post a Comment