Thursday, April 24, 2014

កំណត់ហេតុប្រចាំការធ្វើទស្សនកិច្ចសិក្សានៅស្រុកស្នូល ខេត្តក្រចេះ

ថ្ងៃទី១
ការធ្វើដំណើរទៅបោះជំរំុនៅស្រុកស្នូលខេត្តក្រចេះ ដោយមានវត្តមានពី​សំណាក់​សិស្ស​និសិត្សជាច្រើនមកពីបណ្តាលមហា​វិទ្យាល័យជាច្រើនជំុវិញប្រទេស ក្នុងនោះខ្ញុំបានសង្កេត​ឃើញមានបណ្តារថ្នាក់ដឹកនាំជាច្រើនមកចូលរួមផលដែរ។ ការធ្វើដំណើរនេះមានរយៈពេល​ប្រមាណជា៥ម៉ោង គឺចាប់ម៉ោង ៩ព្រឹកទៅដល់ម៉ោង៣រសៀល ពីរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រ​ ទៅដល់ស្រុកស្នូលខេត្ត​ក្រចេះ តែម្តង។ នៅពេលដល់ពួកខ្ញុំបាន ប្រារព្ធ ពិធីក្រុងពាលា ប្រោះព្រុំ រួមគ្នា ដោយមានការចូលរួមពីសំណាក់ ព្រះសង្ឃជាច្រើនអង្គ។ បន្ទាប់​ពីពិធីនេះហើយ ពួកខ្ញុំបានចូលរួមតំឡើងតង់ សំរាប់សំរាក។ ខ្ញុំបានសង្កេតឃើញថានិសិត្សទាំង​អស់ចូលរួមតំឡើងតង់រួមគ្នាដោយភាពសប្បាយរីករាយ ជាមិត្តភាពនិងសហប្រត្តិបត្តិការរួមគ្នា​។ បន្ួាប់ពីតំឡើង រួចហើយពួកយើងនាំគ្នាសំរាក និងសំអាតខ្លួនប្រាណ សំរាប់ការបរិភោគ​អាហាររួមគ្នា។ ​ បន្ទាប់ពីបរិភោគអាហារហើយ ពួកខ្ញុំដែលជានិសិត្ស និងបណ្តាលថ្នាក់ដឹកនាំ​ជាច្រើន បានប្រារព្ធពិធីដុតភ្លើងជំរំុ ក៏ដូចជាការ ប្រកាស់បើកការ​បោះជំរុំ។ បន្ទាបពីនោះ យើង​បានរាំច្រៀងជាមួយគ្នា។


ថ្ងៃទី២
សំរាប់ថ្ងៃទី២វិញ ក្រោយពីការបរិភោគអាហារពេលព្រឹករួច ពួកខ្ញុំបាន ពិធីដាំកូនឈើ៧៨ដើម​ សំរាប់ការរំលឹកពីឆ្នាំ១៩៧៨ ដែលជាឆ្នាំដែលរំលឹកដល់ការរួមគ្នាបង្កើតរណាកសេសង្គ្រោះជាតិ ពីរបបប្រល័យពូជសាស្រ្តពលពត។

បន្ទាប់ពីបានចូលរួមការដាំដើមឈើរួចមកពួកខ្ញុំបានចុះទៅមណ្ឌលកុមារកំព្រា នៅក្នុងស្រុក​ស្នូល។ ខ្ញុំបានសង្កេតថាមានកំមារកំពារជាច្រើន ក៏ដូចជាកុមារក្រីក្រជាច្រើនផងដែរ។

ក្រោយពីការចុះទៅកាន់មណ្ឌលកុមារកំព្រារួចមក ពួកបណ្តាលនិស្សិតទាំងអស់បាននាំគ្នាទៅ​ទស្សនកិច្ចសិក្សានៅឯចំការកៅស៊ូនៅក្នុងស្រុកស្នូលផ្ទាល់។ មិនត្រឹមតែចុះទៅកាន់ចំការកៅស៊ូ​ប៉ុន្នោះទេ ពួកខ្ញុំបានចុះទស្សនកិច្ចសិក្សានៅរោងចក្រចំរាញកៅស៊ូប្រចាំស្រុកស្នូួលផងដែរ។
ខ្ញុំបានយល់ដឹងជាច្រើននូវចំនេះដឹងខាងផ្នែកទាញយកជ័រកៅស៊ូពីដើមកៅស៊ូយកមកប្រើប្រាស់​ តាំងពីដំណាក់កាលដំបូងរហូតដល់ចប់។ នាពេលរសៀលពួកក្រុមរបស់ខ្ញុំបានចុះទៅទស្សនកិច្ច​សិក្សានិងបរិភោគអាហារនៅបឋម​សិក្សាស្នូល។



ថ្ងៃទី៣
បន្ទាប់ពីស្នាក់នៅជមួយគ្នាជាក្រុមនៅស្រុកស្នូលខេត្តក្រចេះអស់រយៈពេល២ថ្ងៃ២យប់រួចមក គឺដល់ពេលដែលយើងត្រូវបែកគ្នានៅថ្ងៃទី៣។ ពួកយើងបានធ្វើការសំនេះសំនាលគ្នា សួរនាំ​សុខទុក្ខគ្នានាពេល២ថ្ងៃកន្លងមកនេះ។ រួចមកយើងនាំគ្នាថតរូបជាមួយគ្នាជាក្រុម។













No comments:

Post a Comment