Thursday, April 24, 2014

ការធ្វើការសហគមន៍នៅខេត្តកោះកុង


របាយការណ៏ និងកំណត់ហេតុ

នៅក្នុងថ្ងៃទី ៥ ៦ ៧ ខែមករា ឆ្នាំ២០១៣ ក្រុមនិសិ្សតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ជំនាន់ទី១២បានមូលមតិគ្នាចុះទៅធ្វើការងារសហគមន៏នៅឯ ស្រុកព្រែកស្មាច់ ខេត្តកោះកុង ដោយមានការដឹកនាំជាកេត្តិយសពីសំណាក់ លោកគ្រូ សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។
យើងចាប់ផ្តើមការចេញដំណើរនៅម៉ោង១២រសៀល ថ្ងៃទី៥។


បន្ទាប់ពីការរៀបចំចេញដំណើរ ពួកយើងបានចំនាយអស់ប្រមាណជា៥ម៉ោងក្នុងការធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់គោលដៅ របស់ យើងគឺស្រុកព្រែកស្មាច់ ខេត្ត កោះកុង ដោយមានភាព សប្បាយ រីករាយជាពនពេក។ ក្នុងការធ្វើ ដំណើរនេះ ពួកយើងបានឃើញ ទេសភាពដ៏ល្អស្រស់បំព្រង់តាមដង់ ផ្លូវជាតិតាំងពីភ្នំពេញ ទៅដល់គោលដៅរបស់យើង ធ្វើឲការធ្វើដំណើររបស់យើង មានភាពសប្បាយ និងស្រស់បំព្រង់។

ក្នុងរយៈពេលប្រមាណជា៥ម៉ោង ពួក យើងបានមកដល់គោលដៅរបស់យើង ដែលជាផ្ទះរបស់ លោកអ៊ំ អ្នកមីងរបស់ មិត្តរួមថ្នាក់របស់យើង។ ពួកយើងបាន ទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ ម្ចាស់ផ្ទះដ៏គួរឲគោរព។ ពួកយើងបាន សំដែងការគោរពទៅកាន់ពួកគាត់ ដោយការសំពះ និងសួរសុខទុក្ខ។ ក្នុងនោះលោកគ្រូដែលជាចាស់ព្រឹទ្វិចារ បានណែនាំពីរបៀបគួរសមដែលយើង ត្រូវប្រត្តិបត្តិទៅកាន់ចាស់ទុំផងដែរ។ បន្ទាប់ពីការសំនេះសំណាល និងរៀបចំ គំរោងសំរាប់ពេលល្ងាច និងចំពោះថ្ងៃ ស្អែក ពួកយើងបានកាន់កន្លែងស្នាក់ អាស្រ័យបណ្តោះអាសន្ន។

ពូកយើងបានរួមគ្នាចំអិនម្ហូបអាហារនិងរៀបចំកន្លែងស្នាក់អាស្រ័យដោយក្រុមប្រុសៗបែងចែកវេនគ្នាយាមការពារគ្នាទៅវិញទៅមក។ កន្លង់បាន១យប់ចូល ដល់ថ្ងៃទី៦ ពួកយើងបានចេញតំណើរទៅ សាសាព្រែកស្មាច់ ទាំងប្រលឹម ជាមួយ នឹងទឹកមុខស្រស់ថ្លាពពេញទៅដោយភាពរីករាយ និងកំលាំងកាយចិត្ត។ នៅពេល ដែលពួកយើងបានទៅដល់សាលាភ្លាម ក្រុមសិស្សានុសិស្សក៏ដូចជាលោកគ្រូ អ្នកគ្រូនៅទីនោះស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់មកលោកគ្រូ សំបូរ មាណ្ណារ៉ាបាន មានប្រសាសន៏ជាការសួរស្តី និងជាការអរគុណ។ បន្ួាប់មកពួកយើងបានចាប់ ផ្តើមកម្មវិធីដោយការចាប់ផ្តើមពីការសួរសំនួរយករង្វាន់ទៅកាន់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៧។ បន្ទាប់ពីនោះពួកយើងបានរួមគ្នាលេងល្បែងសើច រួមគ្នា និងការរត់ជារង្វង់ បន្ទាប់ពីការលេងល្បែងកំសាន្ត យើងបានបែងចែកក្រុម សិស្សានុសិស្សជារួម រួចបង្កើតជាការចែករំលែកអប់រំជាក្រុមៗ ក្នុងប្រធានបទធំៗ ចំនួន២ គឹការអប់រំខាងផ្នែកសិលធម៌ និង ការអប់រំទាក់ទង់ពីផ្នែកសុខភាព។ បន្ទាប់ពីបញ្ចប់ការចែករំលែក និងអប់រំ ពួកយើងបានជូនជារង្វាន់ កាដូ និងវត្ថុ អនុស្សាវរិ៍យទៅកាន់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រួប្រចាំសាលា ព្រែកស្មាច់។



ទស្សនៈផ្ទាល់ខ្លួន

អ្វីដែលខ្ញំុបានរៀន គឺការយល់ដឹង និងឃើញទិដ្ឋភាពរស់នៅ ជាក់ស្តែងរបស់ ប្រជាពលរដ្ឋសហគមន៏ក្នុងស្រុកព្រែកស្មាច់ ខេត្តកោះកុង ទាំងការរស់នៅការ សិក្សារបស់សិស្សានុសិស្សនៅសាលា ព្រែកស្មាច់ និងការរស់នៅប្រចាំថ្ងៃ របស់ពូមីងប្រជាពលរដ្ឋ អ្វីដែលគួរឲកត់សំគាល់នោះគឺ ការខ្វះខាត ផ្នែកអនាម័យ សុខមាលភាព សិក្សាអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផលដែរ។ ម្យ៉ាងវិញទៀតខ្ញុំបានធ្វើខ្លួនជាអ្នកចែករំលែក និងនែនាំអប់រំប្អួនៗ សិស្សានុសិស្ស ជាច្រើនទាក់ទង់នូវប្រធានបទចំនួន២គឺ ការអប់រំខាងផ្នែក សិលធម៌ ដូចជាការសំពះរបស់ខ្មែរទាំង៥ ការធ្វើឥរិយាបថជាកូនល្អ ក៏ដូចជា ការអប់រំទាក់ទង់ពីផ្នែកសុខភាព និងការថែ រក្សាសុខភាពប្រចាំថ្ងៃមាន ដូចជាសុខភាពមាត់ធ្មេញ របៀបដុះសំអាតធ្មេញ ការទទួលទានរបបអាហារ ស្អាត និងការធ្វើលំហាត់ប្រាណ។ ក្នុងនាមជាកុលបុត្រ កុលបុត្រីខ្មែរ យើងត្រូវខ្នះខ្នែងជួយសហគមន៍យើង ដោយការចុះទៅអប់រំបង្រៀន និងចែក រំលែក តាមសមត្ថភាពដែលយើងមាន។

No comments:

Post a Comment