Friday, April 4, 2014

ពិធីតាំងពិព័រណ៍ស្នាដៃ និងអានាគត



ដោយ៖ ជា សឹង្ហតារាឬទ្ធិ និង វិញ សុជាតា
ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានផ្គួបដៃគ្នាប្រារព្ធកម្មវិធីតាំងពិព័រណ៍ ស្នារដៃ និងអនាគត លើកទី២របស់ខ្លួនដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងកម្មវិធីពិពណ៌នេះមានដូចជាការដាក់តាំង ស្នាដៃក្នុងថ្នាក់របស់និសិ្សត និងវត្ថុបុរាណមួយ ចំនួន លើសពីនេះទៀត ក៏មានការលក់វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារ ជាពិសេសមានការ សម្តែងសិល្បៈបុរាណ និងសម័យ ដោយនិស្សិតភូមិន្ទវិចិត្រសិល្បៈគ្រប់ជំនាន់ទាំង៥មហាវិទ្យាល័យ ក្រោមការឧបត្ថមពីសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបណ្តារក្រុមហ៊ុន មួយចំនួនផងដែរ។
លោក ព្រុំ ជិនវិចិត្រ ប្រធានដឹកនាំកម្មវិធីពិព័រណ៍ ដែលជានិស្សិតឆ្នាំទី២ផ្នែកស្ថាបត្យកម្ម បានឲ្យដឹងថា៖ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ ឲ្យបានថ្គុំថ្កើន មួយវិញទៀតចង់ឲ្យ និសិ្សតបង្កើតការច្នៃប្រឌិត និងបង្កើតស្នាដៃឲ្យបានច្រើន ដើម្បីបង្កើតបានជាការប្រកួតប្រជែង គ្នាក្នុងន័យច្នៃប្រឌិត។ គាត់បានបន្តទៀតថា គោល បំណងធំរបស់កម្មវិធីនេះគឺ ការផ្សារភ្ជាប់ និងរឹតបន្តឹងចំណង់មិត្តភាពរវាងនិស្សិតទាំងអស់ ក្នុងសាកលវិទ្យាល័យ។
យោងតាម កញ្ញា រេត មុនីរ័ត្ន ដែលជាសិស្សក្នុងមហាាវិទ្យាល័យស្ថាបត្យកម្មឆ្នាំទី៤ បានឲ្យដឹងថា ស្នាដៃរូបគំរូសំណាក់ដែលត្រូវបានដាក់តាំងទាំងនេះ បានមកពីការសហការ ពីសិស្សច្បង និងសិស្សប្អូន ដែលសិស្សច្បងជាអ្នកគូរប្លង់ ហើយសិស្សប្អូនជាអ្នកធ្វើចេញ ជារូបគំរូសំណាកនេះ។
កញ្ញា ឈៀ ដាណែត ជាសិស្សឆ្នាំមូលដ្ឋាន ក្នុងមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកល វិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ហើយក៏ជាអ្នកតាំងស្នាដៃមួយរូបបានសម្តែងចំណាប់ អារម្មណ៍ថា៖ “នាងខ្ញុំពិតជាមានអារម្មណ៍ សប្បាយចិត្តជាខ្លាំង ដែលបានឃើញស្នាដៃរបស់ក្រុមនាងខ្ញុំត្រូវបានដាក់តាំង ហើយពេលឃើញមនុស្ស មកទស្សនាច្រើនដូច្នេះ ខ្ញុំកាន់តែ សប្បាយចិត្តទៀត”។
ព្រះតេជគុណ និម ឈុននូវ ដែលគង់នៅវត្តឧណា្ណឡោម និងជានិសិ្សតនៅសាកល វិទ្យាល័យបញ្ញាសាស្រ្ត បានបញ្ជាក់ថា ពេលព្រះតេជគុណបានជ្រាបនូវកម្មវិធីនេះភ្លាម ក៏មាន ចំណាប់អារម្មរណ៍ចូលរួមទស្សនាភ្លាម។ ព្រះតេជគុណក៏បានបញ្ចេញមតិថា៖ “អត្មាពិតជា គាំទ្រការដាក់តាំងពិពណ៌ស្នារដៃនិស្សិតនេះណាស់ ព្រោះនេះបានបង្ហាញពីភាពច្នៃប្រឌិត និងសាមគ្គីភាពដែលកូនខ្មែរមាន”។
គួរបញ្ជាក់ផងដែលថា កម្មវិធីពិពណ៌នេះបានគ្រោងរៀបចំអស់រយៈពេលជាងកន្លះឆ្នាំ ដែលជា គម្រោងលើកទី២ ធ្វើបន្តកម្មវិធីឆ្នាំចាស់ដែលដឹកនាំដោយនិស្សិតឆ្នាំទី៤របស់សាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ហើយកម្រៃដែលរកបានពីការដាក់លក់ពិពណ៌ នឹងចូលជាមូល និធិសម្បុរសធម៌ជួយនិសិ្សតដែលមានជីវភាពខ្សត់ខ្សោយ និងខ្វះខាត

No comments:

Post a Comment