Thursday, February 27, 2014

កញ្ញនីរ៉ា និង ព្រុំលិខិតនៅភ្នំពេញ

អង្គុយលើកៅអី ដៃម្ខាងនិយាយទូរស័ព្ទបណ្តើរ ដៃម្ខាងចុចកំព្យុទ័របណ្តើរ កញ្ញា ទេស រ័ត្ននីរា៉ កំពុងធ្វើការសំភាសន៍ ដើម្បីបំពេញការងារសរសេរអត្ថបទរបស់ខ្លួន។ ក្នុងវ័យ២០ឆ្នាំកញ្ញា នីរា៉ បច្ចុប្បន្នកញ្ញាជាសិស្សអាហារូបករណ៍ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគម ហើយជាអ្នកសរសេរពត៌មានឯករាជ្យ នៅភ្នាក់ងារការសែតឯកជនមួយដែលមានឈ្មោះថា LIFT CAMBODIA

កញ្ញា ទេស រ័ត្ននីរា៉ មានស្រុកកំណើតនៅខេត្តក្រចេះ ស្រុកឈ្លោង ដែលមានចំងាយឆ្ងាយគួរសមពីកណ្តាលខេត្ត។ កញ្ញាមានបងប្អូនចំនួន៣នាក់ កញ្ញាមានបងស្រី១ និង បងប្រុស១ ដែលកញ្ញាជាកូនពៅគេ។ ឪពុកកញ្ញាមានមុខរបរជាទាហាន ក្នុងកងបញ្ជូនសារ រីឯម្តាយរបស់កញ្ញាជាអ្នកលក់ដូរ។ សព្វថ្ងៃ កញ្ញមានទីលំនៅក្បែរផ្សារទួលគោក ខណ្ឌទួលគោក ក្រុងភ្នំពេញ។

កាលនៅស្រុកកំណើត ជីវភាពរបស់គ្រួសារកញ្ញាមានសភាពធូរធារ ប៉ុន្តែក្នុងវ័យទើបតែកញ្ញាមានអាយុ៤ឆ្នាំ ដែលកំពុងសិក្សាថ្នាក់ទី១នោះ គ្រួសារកញ្ញាបានបង្ខំចិត្តផ្លាស់ប្តូរទីលំនៅរបស់ខ្លួននៅឯខេត្តមកនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៩៩។ 

មូលហេតុចំបងដែលបង្ខំឲ្យគ្រួសាររបស់កញ្ញាផ្លាស់ប្តូរលំនៅដ្ឋាននោះ ពីព្រោះតែបញ្ហាគ្រួសារបង្កឡើងដោយ អ៊ំសាច់ថ្លៃរបស់កញ្ញាដែលមានចិត្តប៉ែតទៃទៅលើ ប្អូនស្រីរបស់ប្រពន្ធខ្លួនឯង ដែលគាត់ជាស្រ្តីមេម៉ាយកូន១ ហើយក៏ត្រូវជាប្អូនស្រីរបស់ឪពុកកញ្ញា។ ដោយមានការជំទាស់មិនឯកភាពទៅលើសំណើររបស់អ៊ំថ្លៃ ភាពរកម្មរកូស និងជម្លោះបានកើតមានឡើង។ ជំនួញរកសីុរវាងគ្រួសារត្រូវបានបែងចែក រីឯជំនួញខ្លះត្រូវបិទ ដោយសារតែបញ្ហានេះ។ ភាពស្រែកឃ្លានប្អូនស្រីមេម៉ាយថ្លៃបានកើនឡើងខ្លាំងទៅៗ ដោយបង្កជាគំនំុគមគួនប៉ុនប៉ង់់សម្លាប់ឪពុករបស់កញ្ញាផង។ 
កញ្ញាបាននិយាយដោយទឹកមុនតក់ស្លុតថា៖ «ថ្ងៃមួយនៅពេលដែលឪពុករបស់ខ្ញុំធ្វើតំណើរដោយម៉ូតូតែម្នាក់ឯង អ៊ំថ្លៃរបស់ខ្ញុំបានជិះម៉ូតូដេញតាម និងដក់កាំភ្លើងបាញ់ក្នុងចេត្តនាសម្លាប់។»

ដោយសាររឿងប៉ុនប៉ងសម្លាប់ ម្យ៉ាងរឿងរកសីុ គ្រួសាររបស់កញ្ញាបានបង្ខំចិត្តប្លាស់ប្តូរទីលំនៅរបស់ខ្លួន។
«ដោយសារតែមានរឿងបែបនេះហើយទើបគ្រួសាររបស់ខ្ញុំសម្រេចចិត្តលក់មាសលក់ប្រាក់ បោះបង់ផ្ទះឈើប្រណិតដែលទើបនឹងសាងសង់រួចមិនទាន់បាន១ឆ្នាំផង មកទិញផ្ទះតូចនៅទីក្រុងភ្នំពេញ។»

ជីវិតនៅទីក្រុងក៏មិនដូចសភាពនៅស្រុកកំណើនោះទេ បន្ទាប់ពីចំនាយលុយទាំងប៉ុន្មានមកទិញគេហដ្នានសមស្របមួយនៅភ្នំពេញ ឪពុកម្តាយរបស់នីរា៉ត្រូវប្រឈមនឹងការលំបាកក្នុងការស្វែងរកប្រាក់កំរៃដើម្បីចិញ្ចឹមកូន។
«មកដល់ទីក្រុង គ្រួសារខ្ញុំមិនស្គាល់នរណាទាំងអស់ ហើយការងាររបស់ឪពុកខ្ញុំជាការងាររដ្ឋទៀត ប្រាក់ខែក៏តិចហើយកូនត្រូវរៀនទាំងអស់គ្នាទៀត។» នីរ៉ានិយាយដោយទឹកមុខក្រៀមក្រំ។

ការប្លាស់ប្តូរទីលំនៅរបស់កញ្ញានេះ ក៏បានប៉ះពាល់ដល់ការសិក្សារបស់កញ្ញាផងដែរ។ «ពេលមករៀននៅភ្នំពេញ ខ្ញុំពិបាកនឹងតាមគេណាស់ និយាយឲ្យស្រួលទៅគឺរៀនអត់ទាន់គេតែម្តង់ ពិព្រោះតែការសិក្សានៅខេត្តគឺខុសពីនៅទីក្រុង។»

ទោះបីជាជីវភាពរបស់គ្រួសារកញ្ញានៅក្នុងពេលនោះមានសភាពលំបាកបន្តិចមែន តែការខិតខំប្រឹងប្រែងតស៊ូរបស់គ្រួសារកញ្ញាបានជំរួញឲ្យកញ្ញា ក៏ដូចបងប្រុសស្រីរបស់កញ្ញាសិក្សាបានខ្ពង់ខ្ពស់ និងមានការងារល្អៗធ្វើនៅទីរាជធានីភ្នំពេញនេះ។


កញ្ញបានលើកឡើងថា៖ «ឪពុកម្តាយរបស់ខ្ញុំក៏បានអរគុណនឹងបញ្ហាទាំងឡាយដែលធ្វើឲ្យយើងផ្លាស់ប្តូរទីលំនៅមកភ្នំពេញ ម្លោះពួកខ្ញុំដែលជាកូននឹងមិនបានឪកាសបានរៀនខ្ពង់ខ្ពស់ដូចឥឡូវទេ។»

No comments:

Post a Comment